ព័ត៌មានជាតិ
រដ្ឋបាលឃុំអន្លង់រាប មោឃៈភាពអ្នកកាន់កាប់ដីធ្លីនៅតំបន់ភ្នំ ១៥០០
រដ្ឋបាលឃុំអន្លង់រាប បានជូនដំណឹងពីការបដិសេធ និងមោឃៈភាពលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិតស្នើសុំសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់បានចុះបញ្ជី និងលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីត្រង់ចំណុចចាប់ពីស្ពានអូរ ១៧ ដល់លើភ្នំ ១៥០០។
ដោយទទួលបានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិសាត់ចុះថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ពីវិធានការរដ្ឋបាលចុះបោសសំអាតទីតាំងលំនៅមិនស្របច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស រដ្ឋបាលឃុំអន្លង់រាប សូមធ្វើការបដិសេធ និងមោឃៈភាពលើគ្រប់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិតស្នើសុំសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់បានចុះបញ្ជី និងលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីផ្សេងៗទាំងអស់ ដោយចេញដោយរដ្ឋបាលឃុំអន្លង់រាបលើទីតាំងមិនស្របច្បាប់ត្រង់ចំណុចចាប់ពីស្ពានអូរ ១៧ ដល់លើភ្នំ ១៥០០៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


