ព័ត៌មានជាតិ
ដោយសង្ស័យ តេស្តសំណាកមនុស្ស ៥៧៣ នាក់ ឆ្លងកូវីដដល់ទៅ៣៦ នាក់
ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យជំនាញបានយកសំណាកមនុស្សមានចំនួន៥៧៣នាក់ នៅ ៣ទីតាំងក្នុងក្រុងសិរីសោភ័ណយកទៅពិនិត្យ បានរកឃើញអ្នកវិជ្ជមានចំនួន៣៦នាក់ នៅ ទី២និងទី ៣ ខែ កក្កដា ឆ្នាំ ២០២១នេះ។

អាជ្ញាធរក្រុងសិរីសោភ័ណបានឲ្យដឹងថា មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពនៅក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២ និង ថ្ងៃទី៣ ខែកក្កដានេះ បានបន្តយកសំណាកអ្នកពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានកូវីដ-១៩ ដោយបើកកន្លែងយកសំណាកចំនួន៣ទីតាំងផ្សេងគ្នា។ទីតាំងយកសំណាករកកូវីដ១៩ ទាំង៣កន្លែងរួមមាន ទី១នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ នៅសង្កាត់ព្រះពន្លា បានធ្វើការយកសំណាកពីមនុស្សចំនួន ១៣៦នាក់ក្នុងនោះលទ្ធផលវិជ្ជមានចំនួន ១៦នាក់ ទីតាំងទី២ នៅផ្សារ អូរអំបិល ហៅផ្សារដើមគ សង្កាត់អូរអំបិល យកសំណាកចំនួន ៣៨៥នាក់ លទ្ធផលវិជ្ជមានចំនួន១០នាក់ ទីតាំងទី៣នៅពន្ធនាគារ ខេត្តបន្ទាយមានជ័យ នាសង្កាត់ទឹកថ្លា យកសំណាក៥០នាក់ លទ្ធផលអវិជ្ជមានទាំងអស់។
លោកហ៊ឹល រ៉ាយ៉ាអភិបាលក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា ចំពោះមុខរដ្ឋបាលក្រុងសិរីសោភ័ណ អំពាវនាវដល់អ្នកជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវវីដ១៩ ទាំងផ្ទាល់ និងប្រយោល ផ្សេងទៀត មកផ្តល់សំណាកធ្វើតេស្តរហ័ស (Rapid Test) ដើម្បីរកវីរុសកូវវីដ.១៩ នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ៕
អត្ថបទ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


