ព័ត៌មានជាតិ
ស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ៖ ឡាវបន្តវិធានការ បិទខ្ទប់១៤ថ្ងៃ បន្ថែមទៀត
ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវថា រដ្ឋាភិបាលឡាវ បានចេញសេចក្ដីណែនាំ អំពីបន្តវិធានការបិទខ្ទប់ចំនួន១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់ជ្រាបជាព័ត៌មាន និងបន្តប្រុងប្រយ័ត្ន កុំទៅកាន់កន្លែងមានហានិភ័យ បន្តរក្សាអនាម័យឲ្យបានល្អ និងអនុវត្តសេចក្ដីណែនាំ របស់រដ្ឋាភិបាលឡាវ និងតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាព៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


