ព័ត៌មានជាតិ
ទូតឡាវថា កម្ពុជាជាប្រទេសដ៏ល្អសម្រាប់ការស្នាក់នៅ និងបំពេញការងារ ប្រជាជនមានសមានចិត្តល្អ រួសរាយរាក់ទាក់
ថ្លែងនៅក្នុងជំនួបជម្រាបលាពេលចប់អាណត្តិ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ លោក អាំផៃ គីនដាវង់ (Amphay KINDAVONG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយបានកោតសរសើរថា កម្ពុជា ជាប្រទេសដ៏ល្អសម្រាប់ការស្នាក់នៅ និងបំពេញការងារការទូត ហើយម្យ៉ាងប្រជាជនកម្ពុជាមានសមានចិត្តល្អ និងរួសរាយរាក់ទាក់ ហើយបេសកម្មរបស់លោកក៏ទទួលបានការគាំទ្រ និងសហការល្អពីថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ផងដែរ។

នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងឡាវ។

ជាកិច្ចឆ្លើយតបលោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ជាពិសេសជូនលោកឧបនាយករដ្ឋមន្រ្តី និងមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាមូលដ្ឋានដ៏យ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា។ ជាមួយគ្នានោះ សង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅលើគ្រប់វិស័យ ហើយប្រសិនបើគ្មានវិបត្តិជំងឺកូវីដ-១៩នោះទេ កម្ពុជាពិតមានសន្ទុះ នៃការរីកចម្រើនយ៉ាងខ្លាំងជាងនេះជាក់ជាមិនខាន។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ការផ្តល់ជំនួយដ៏ថ្លៃថ្លាជូនប្រទេសឡាវ រួមមាន ថវិកា វ៉ាក់សាំងកូវីដ-១៩ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នាពេលថ្មីៗនេះ៕ អត្ថបទ៖ កោះកែវ

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


