ព័ត៌មានជាតិ
ទូតកម្ពុជានៅឡាវជូនដំណឹង ពីការបន្តអនុវត្តវិធានការកូវីដ-១៩ ១៥ថ្ងៃទៀត
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២២ ខែកក្កដានេះ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវថា ស្ថានភាពជំងឺកូវីដ-១៩ នៅរដ្ឋធានីវៀងចន្ទន៍បានថយចុះជាលំដាប់ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តរកឃើញការឆ្លងក្នុងសហគមន៍។ ដូច្នេះរដ្ឋាភិបាលឡាវបានបន្តអនុវត្តន៍វិធានការគ្រប់គ្រង ការពារ ការរាលដាលជំងឺកូវីដ-១៩ បន្ថែម១៥ថ្ងៃទៀត ដោយចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ប៉ុន្តែបានបន្ធូរបន្ថយវិធានការមួយចំនួនផងដែរ។
បើតាមស្ថានទូតកម្ពុជាវិធានការបន្តហាមឃាត់រួមមាន៖
ទី១. កន្លែងផឹកស៊ី កាស៊ីណូ ការ៉ាអូខេ ក្លឹបកម្សាន្ត ល្បែងគ្រប់ប្រភេទ រោងភាពយន្ត ហាមជួបជុំកុះករ ពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងកូវីដ-១៩ មិនអាចធ្វើដំណើរតាមរថយន្ត និងយន្តហោះបានទេ។
ទី២. បាល់ទាត់ដែលមានលក្ខណៈទ្រង់ទ្រាយធំ ក្លឹបកីឡាប្រដាល់នៅតាមបណ្តាខេត្តដែលមានការរាលដាលក្នុងសហគមន៍។
ចំណែកវិធានការអនុញ្ញាតឱ្យបើកដំណើរការរួមមាន៖
ទី១. ផ្សារទំនើប ផ្សារលក់ដុំ លក់រាយ ផ្សាររាត្រី ផ្សារលក់ម្ហូបអាហារ កន្លែងដើរហាត់ប្រាណ ភោជនីយដ្ឋាន ហាងកាហ្វេ រមណីយដ្ឋានទេសចរណ៍ ហាងកាត់សក់ និងហាងកែសម្ផស្ស។
ទី២. រៀបចំកិច្ចប្រជុំក្រៅតំបន់ក្រហមមិនឱ្យមានអ្នកចូលរួមច្រើន បើកសាលារៀនគ្រប់កម្រិតសិក្សានៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យនៃការឆ្លងខ្ពស់។
ទី៣. ក្លឹបកីឡាគ្រប់ប្រភេទ កន្លែងម៉ាស្សា (ទទួលសេវាកម្មតែបុគ្គលណា ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ គ្រប់ពីរដូស និងបើកត្រឹមម៉ោង០៨យប់) នៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យ នៃការឆ្លងខ្ពស់ មិនអនុញ្ញាតឲ្យលក់គ្រឿងស្រវឹង។
ជាមួយគ្នានោះ ស្ថានទូតកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តន៍តាមសេចក្តីណែនាំរបស់រដ្ឋាភិបាលឡាវ និងត្រូវបន្តរក្សាអនាម័យឱ្យបានល្អ ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ កោះកែវ



-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


