ព័ត៌មានជាតិ
ចុះផ្អាកហាងគោដុត រិទ្ធ វិទូ ក្រោយផ្គេីនការណែនាំរបស់អាជ្ញាធរ
ហាងផឹកស៊ីយីហោ គោដុត រិទ្ធ វិទូ មួយកន្លែងដែលមានទីតាំងនៅតាមបណ្តោយបេតុង ចូលទៅទីលានចាក់សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះផ្អាកជាបណ្តោះអាសន្ន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ដោយមានប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងនេះមានការបេីកទទួលភ្ញៀវ និងមានទាំងបេីកបន្ទប់ខារ៉ាអូខេច្រៀងលេងទៀតផង។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងគណៈបញ្ជាការឯកភាពក៏បានចុះទៅដល់ទីតាំងខាងលេី ឃេីញថា មានបេីកបន្ទប់ខារ៉ាអូខេពិតប្រកដមែន តែគ្រាន់តែបេីកបន្ទប់ទទួលភ្ញៀវផឹកស៊ីខាងក្នុងប៉ុណ្ណោះ ដោយមិនមានច្រៀងទេ។

បន្ទាប់ពីចុះពិនិត្យជាក់ស្តែង ទេីបកម្លាំងគណៈបញ្ជាការឯកភាពធ្វេីកិច្ចសន្យាបញ្ឈប់ និងផ្អាកជាបណ្តោះអាសន្ន តែមិនមានការឃាត់ខ្លួនមនុស្សនោះទេ៕
អត្ថបទ ៖ សុខា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


