ព័ត៌មានជាតិ
ឆ្លងចរន្តទូ ATM ឆេះរាលដាលដល់ហាងពីរកន្លែងជាប់គ្នាជាប់គាំងមនុស្សពីរនាក់ សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល
មនុស្សចំនួន២នាក់បានជាប់គាំងនៅក្នុងហាងតែគុជមួយកន្លែង ខណៈដែលអគ្គិភ័យកំពុងឆាបឆេះហាងពីរជាប់គ្នាបណ្ដាលមកពីឆ្លងចរន្តអគ្គសនីចេញពីទូ ATM យ៉ាងសន្ធៅ កាលពីវេលាម៉ោង០១ យប់រំលងអាធ្រាតឈានចូល ថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចផ្ទះហាងលក់តែគុជ និងហាងលក់នំ នៅតាមបណ្ដោយផ្លូវ ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីបុរសជាសន្តិសុខយាមនៅហាងកើតហេតុខាងលើបានប្រាប់ឱ្យដឹងថាមុនកើតហេតុរូបគាត់ឃើញមានឆ្លងចរន្តអគ្គិសនីចេញពីទូATM ដែលនៅចំណុចមុខហាងកើតហេតុខាងលើ រួចចេញជាអណ្តាតភ្លើងឆេះរាលដាលដល់ហាងលក់តែគុជនិងហាងលក់នំដែរនៅជាប់គ្នាយ៉ាងសន្ធោសន្ធៅ រួចរូបគាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ អស់ទឹកជាច្រើនឡាននិងប្រើពេលវេលាជិតមួយម៉ោងទើបបានរលត់ទៅវិញជាស្ថាពរ។

ក្រោយពីកម្លាំងសមត្ថកិច្ចនិងកម្លាំងពន្លត់អគ្គីភ័យបាញ់ពន្លត់រួចរាល់រួចហើយ បាននាំគ្នាកាត់សោរទ្វារហាងតែគុជដើម្បីជួយសង្គ្រោះមនុស្សចំនួន២ នាក់ដែលបានជាប់គាំងនៅក្នុងហាងតែគុជឱ្យរួចផុតពីគ្រោះអគ្គីភ័យនេះ ដោយសំណាងល្អជនរងគ្រោះទាំងពីរនាក់មិនមានរងរបួសក្នុងករណីអគ្គីភ័យនេះឡើយ។

សមត្ថកិច្ចបានប្រាប់ថាករណីអគ្គិភ័យខាងលើនេះ ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថាបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី និងបណ្ដាលឱ្យរងការខូចខាតសម្ភារៈនិងទ្រព្យសម្បត្តិមួយចំនួន ចំណែកទូរATM ត្រូវបានរងការខូចខាតស្ទើរទាំងស្រុង និងមនុស្ស ២នាក់ដែលជាប់គាំងនៅខាងក្នុងត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល៕

ដោយៈ សុខា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


