ព័ត៌មានជាតិ
សូមពលករខ្មែរនៅថៃ កុំអាលទាន់ឆ្លងដែនវិលត្រឡប់មកស្រុកវិញ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ពលករខ្មែរដែលកំពុងស្នាក់នៅឬធ្វើការនៅប្រទេសថៃ កុំអាលទាន់ឆ្លងដែនវិលត្រឡប់មកស្រុកវិញដោយសារព្រំដែនបានបិទហើយ។
តាមរយៈទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី២៩ ខែកក្កដា លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ដោយសារព្រំដែនបានបិទ។ បើទោះបីមានធុរៈចាំបាច់ ឬចប់ការងារដែលត្រូវវិលត្រឡប់មកស្រុកកំណើតវិញ ក៏ត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ដែរ។

លោក ហេង សួរ បានបន្តទៀតថា ចំពោះមុខនេះ ប្រសិនបើពលករធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ នឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃ តម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ចំណែកម្ចាស់រថយន្ត ឬមេខ្យល់ ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបំរាមរបស់អាជ្ញាធរថៃ ក៏ត្រូវប្រឈមនឹងការចាត់វិធានការច្បាប់ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា (Delta)។ប៉ុន្តែអនុញ្ញាតឱ្យតែការដឹកទំនិញ និងការធ្វើដំណើរចាំបាច់តែប៉ុណ្ណោះ។
លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថាវីរុសបំប្លែងថ្មីដែលតាមានការចម្លងលឿនបានឆ្លងចូលក្នុងសហគន៍ ប៉ុន្តែនៅមិនទាន់ឆ្លងជាលក្ខណៈទូលំទូលាយនៅឡើយទេ។
លោកស្រីបានបន្តថា ដោយសារតែវីរុសដែលតាបានឆ្លងចូលសហគនមន៍ ទើបរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨ ដើម្បីឃុំគ្រងវីរុសដែលតា កុំឱ្យចេញទៅទីតាំងផ្សេងទៀតនិងប្រើតេស្តរហ័សស្វែងរកវីរុសពពួកមេរោគអាល់ហ្វានិងដែលតាឱ្យបានលឿន ដើម្បីទប់ស្កាត់កុំឱ្យចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ព្រោះវីរុសនេះមានការឆ្លងលឿន។
លោកស្រីបានបន្តទៀតថា ការឆ្លងវីរុសបំប្លែងថ្មីនេះ ដោយសាររកឃើញក្នុងចំណោមបងប្អូនពលករត្រឡប់មកពីថៃ ដែលបានឆ្លងដល់ប្រជាពលរដ្ឋក្នុងសហគមន៍ជាបន្តបន្ទាប់។
យោងតាមក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី៣១រហូតដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 Deltaចំនួន១១៤នាក់ស្ត្រី៥៩នាក់។ ក្នុងចំណោមអ្នកឆ្លងចំនួន១១៤នាក់ក្នុងនោះរកឃើញនៅថ្ងៃទី២២កក្កដានិងថ្ងៃទី២៥កក្កដា មានចំនួន៣៩នាក់ស្រី១៩នាក់។
ក្នុងចំណោមអ្នក៣៩នាក់ មានអ្នកដំណើរមកពីប្រទេសថៃចំនួន២១នាក់ស្រី១១នាក់ បុគ្គលិកសុខាភិបាល៤នាក់ស្រី១នាក់ ប្រជាជនសហគមន៍ប៉ះពាល់ផ្ទាល់ចំនួន៦នាក់ស្រី៣នាក់និងប្រជាជនប៉ះពាល់មិនផ្ទាល់ចំនួន៨នាក់ស្រី៤នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


