ព័ត៌មានជាតិ
បិទខ្ទប់ទីតាំងផ្សារចំនួន២៧ក្នុងក្រុងស្រុកមួយចំនួនដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩
យ៉ាងហោចណាស់មានផ្សារចំនួន២៧ទីតាំងលើស្រុកមួយចំនួននៃខេត្តបាត់ដំបងត្រូវបានអាជ្ញាធរខេត្តសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ខណៈស្រុកទាំងនោះ កំពុងប្រឈមនិងការីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។

តាមសេចក្តីសម្រេច ទីតាំងបិទខ្ទប់មានចំនួន២៧ទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកក្រុងចំនួន៥ក្នុងខេត្តបាត់ដំបងចាប់ពីថ្ងៃទី០១ខែសីហាដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដែលក្នុងនោះមាន ក្រុងបាត់ដំបងចំនួន០៨ផ្សារ ស្រុកសង្កែចំនួន០៦ផ្សារ ស្រុកថ្មគោលចំនួន០២ ផ្សារស្រុកកំរៀងចំនួន០២ ផ្សារនិងស្រុកមោងឫស្សីចំនួន០៩ផ្សារ។

ពាក់ព័ន្ធនិងការសម្រេចបិទខ្ទប់លើទីតាំងផ្សារជាច្រើននេះបានធ្វើឡើងក្រោយមានកិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋបាលខេត្តកាលពីរសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ដើម្បីជំរុញឱ្យអាជ្ញាធរមូលដ្ឋានក្នុងក្រុងស្រុកចំនួន០៤ដែលកំពុងប្រឈមនិងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ដល់ក្នុងសហគមន៍ក្នុងចំណោមទាំង១៤ស្រុក/ក្រុងរបស់ខេត្តបាត់ដំបងពិនិត្យឲ្យបានម៉ត់ចត់លើទីតាំងមួយចំនួនដើម្បីធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន។

ស្របជាមួយគ្នានេះដែរលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងក៏បានបញ្ជាក់ឲ្យដឹងដែរថា:គោលដៅមួយចំនួនដែលកំពុងប្រឈមនិងការឆ្លងរីករាលដាលក្នុងក្រុងដែលស្ថិតនៅក្នុងសង្កាត់ចំនួន៣ក្នុងនោះគឺសង្កាត់ទួលតាឯកសង្កាត់អូរចារនិងសង្កាត់ចំការសំរោងក៏ត្រូវបានរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នផងដែរ៕ ដោយៈ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


