ព័ត៌មានជាតិ
បើកផ្សារហ៊ុយឡេងឡើងវិញក្រោយបិទរយៈពេលខ្លី
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣១ ខែកក្កដា បានអនុញ្ញាតឱ្យអាជីវការផ្សារហ៊ុយឡេងបើកលក់ដូរឡើងវិញ បន្ទាប់ពីបន្ទាប់ពីបានបិទអស់រយៈពេលខ្លីដោយសារមានអាជីវករ៤នាក់បានឆ្លងជំងឺកូវីដ១៩។
ម្ចាស់ផ្សារហ៊ុយឡេង ក៏បានថ្លែងឱ្យអាជីវករ ម្ចាស់តូបលក់ដូរទាំងអស់ ត្រូវបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរដ្ឋាភិបាល ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនផងដែរ។

លោកហ៊ុយឡេងម្ចាស់ផ្សារហ៊ុយឡេងជោគជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនដាក់ឲ្យដំណើរ រការផ្សារហ៊ុយឡេងជោគជ័យឡើងវិញនឡ ក្នុងបរិវេណផ្សារនិងជុំវិញផ្សារលោកបានបាញ់ថ្នាំ សម្លាប់មេរោគ ពិសេសជំងឺកូវីដ១៩ ពីផ្សារនេះឱ្យអស់ផងដែរ។
ក្នុងនោះលោកហ៊ុយឡេងធ្វើការអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ដែលចូលលក់ក្នុងផ្សារហើយ ត្រូវអនុវត្តឲ្យបាននូវវិធាន ការនានាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាផ្សារហ៊ុយឡេងកន្លងមកបានត្រូវបិទបន្ទាប់ផ្ទុះកូវីដ.១៩ ក្រុមគ្រូពេទ្យជំនាញបានយកសំណាកលើកទី១ទៅពិនិត្យ រកឃើញអាជីវករ វិជ្ជមានកូវីត-១៩ចំនួន៤នាក់ ក្នុងចំណោមអាជីកររាប់រយនាក់មុន១ថ្ងៃនៃការបិទផ្សារ។
សរុបមកការយកសំណាកទាំង៣លើក ជាលទ្ឋផលលើធ្វើតេសរហ័សពុំមានអាជីវកររកឃើញអ្នកវិជ្ជមានកូវីដ១៩បន្តទៀតឡើយ។

ដោយសារតែពុំមានអាជីវករផ្សារណាមានវិជ្ជមានកូវីដ១៩ បន្តទៀតទើបនោះទើប រដ្ឋបាលខេត្តបានសម្រេចឲ្យអាជីវករផ្សារហ៊ុយឡេង បើកឲ្យដំណើរការលក់ដូរឡើងវិញ។
ពេលបើកផ្សារឡើងវិញលោកហ៊ុយឡេងបានធ្វើការអំពាវនាងឲ្យអាជីវកផ្សារអ្នកលក់ដូរចាស់ទាំងអស់ឲ្យចូលលក់កន្លែងចាស់រាងៗខ្លួនឲ្យបានគ្រប់ៗគ្នាក្នុងរយៈពេល៤ថ្ងៃ បើអាជីវករណាមិនមកលក់តាមកន្លែងដែលធ្លាប់លក់ចាស់មានអ្នកថ្មីចូលមកលក់លោកមិនទទួលខុសត្រូវឡើយ៕

ដោយៈ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


