Connect with us

ព័ត៌មានជាតិ

ពលករមកពីថៃ​ មក​ស្រុកកំណើត​​​ ចម្លងកូវីដ​បំប្លែង​ខ្លួនមក​ម្តាយ

បានផុស

នៅ

អាជ្ញាធរ​សុខាភិបាល​បានបញ្ជាក់ពីករណី​ពលករ​ខ្មែរ​ម្នាក់មកពីថៃ បានចម្លងកូវីដ​បំប្លែង​ខ្លួន​មក​ម្តាយ​នៅ​ឯស្រុកកំណើត។ នេះ​បើ​តាមសេចក្តីជូនដំណឹងរបស់​ក្រសួង​សុខាភិបាល ក្រោយរាយការណ​៍ករណី​​​រកឃើញវីរុសបំប្លែងខ្លួន​ថ្មី Delta ចំនួន ៦៧ ករណីបន្ថែមទៀត​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ពីថ្ងៃ ៤ ដល់ ៥​ សីហា​ឆ្នាំ​២០២១។

ជនរងគ្រោះ​ជា​ម្តាយ​ដែល​ឆ្លង​កូវីដ​បំប្លែង​ខ្លួន​ពីកូន​ជាពលករ​មកពី​ថៃ មានស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ​ពីថ្ងៃ ៤ ដល់ ៥​ សីហា​ឆ្នាំ​២០២១ កម្ពជាបន្ត​​រកឃើញវីរុសបំប្លែងខ្លួន​ថ្មី Delta ចំនួន ៦៧ ករណីបន្ថែមទៀត​ មានពាក់ព័ន្ធពលករ អាជីវករ អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​​ពីក្រៅប្រទេស និងការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍។

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទខ្ទប់​ខេត្តជាប់ព្រំដែន​ថៃ​​ ដែលរួមមាន​ខេត្ត​កោះកុង ពោធិសាត់ បាត់ដំបង​ ប៉ៃលិន ​បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ ព្រះវិហារ​​រួមទាំង​ខេត្ត​សៀមរាប​ រយៈពេល១៤​ថ្ងៃចាប់ពីថ្ងៃទី២៩​ កក្កដារហូត​ដល់ថ្ងៃទី១២​ សីហា។​ ការសម្រេច​បិទខ្ទប់​ជាបន្ទាន់នេះ​ គឺដើម្បី​ទប់ស្កាត់​ការនាំចូល​មេរោគ​កូវីដ១៩​បំប្លែងថ្មី​ដែលតា​ចូលទៅ​ក្នុងសហគមន៍​ បន្ទាប់ពី​មានការកើនឡើង​ចំនួន​អ្នកឆ្លង​មេរោគ​កូវីដ១៩​បំប្លែង​ថ្មីដែលតាជា​បន្តបន្ទាប់​។

មកដល់ពេលនេះ កម្ពុជា​មានអ្នកឆ្លងកូវីដ​​បំប្លែង​ខ្លួន​ថ្មី​ដែល​តា​ឡើងដល់​ចំនួន ៣២៧​នាក់ ក្នុង​នោះ​រក​ឃើញ​ក្នុង​អំឡុង​ខែ​មេសា​១​នាក់ ថ្ងៃ​០៤​មិថុនា​៤​នាក់ ថ្ងៃ​១៨​មិថុនា​៧​នាក់ ថ្ងៃ​ទី​២៥​មិថុនា​២៥​នាក់ ថ្ងៃ​ទី​១៦​កក្កដា​៣៧​នាក់ ថ្ងៃទី​២២​កក្កដា​ និង​ថ្ងៃទី​២៥​កក្កដា​មាន​ចំនួន​៣៩​នាក់ ថ្ងៃ​ទី​៣១​កក្កដា​៤៣​នាក់ ថ្ងៃ​ទី​០១​សីហា​៦៧​នាក់​ថ្ងៃទី​៣​សីហា​ ៣៦​នាក់ ​ថ្ងៃទី​៤​សីហា​៣២​នាក់​ និង​ថ្ងៃ​ទី​៥​សីហា​ចំនួន​៣៥​នាក់​។​

វីរុស​បំប្លែងខ្លួន​ដែល​តា​ដែល​មានប្រភព​មកពី​ប្រទេស​ឥណ្ឌា​នេះ បាន​កំពុង​បន្ត​វាយលុក​ចូលក្នុងសហគមន៍​ជាពិសេស​​នៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ព្រះវិហារ កំពង់ចាម និង​កំពង់ធំ និង​បណ្តា​ខេត្ត​ជាប់ព្រំដែនថៃ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម