ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបង ទទួលពលករខ្មែរជាប់គាំងនៅព្រំដែនពីអាជ្ញាធរថៃ
ខេត្តបាត់ដំបង៖ ពលករដែលជាប់គាំងនៅព្រំដែនរាប់រយនាក់ ត្រូវបានអាជ្ញាធរនៃខេត្តបាត់ដំបងចាប់ផ្តើមមកទទួលយកពីអាជ្ញាធរថៃ តាំងពីថ្ងៃទី១៣ ខែសីហានេះ តាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយពីបញ្ចប់ការបិទខ្ទប់ព្រំដែនកម្ពុជាថៃរយៈពេល១៤ថ្ងៃ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលបានទៅទទួលពលករខ្មែរពីអាជ្ញាធរថៃផ្ទាល់បានមាន ប្រសាសន៍ថា ពលករទាំងអស់ត្រូវទទួលការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ បើករណីរកឃើញវិជ្ជមានត្រូវបញ្ជូនទៅព្យាបាល បើអវិជ្ជមានត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅតាមមណ្ឌលនានាក្នុងបណ្ដាស្រុកជាប់ព្រំដែនថៃ។ អំឡុងពេលបិទច្រកព្រំដែន១៤ថ្ងៃកន្លងមកនេះ ពលករខ្មែរដែលចេញពីប្រទេសថៃវិលចូលមកក្នុងប្រទេសកម្ពុជាវិញហើយត្រូវបានជាប់គាំងនៅចំណុចអូរព្រំដែន បានស្នាក់នៅជាបណ្ដោះអាសន្ន នៅទីតាំងសមស្រប មានប្រភពទឹកប្រើប្រាស់ និងទីទួលសុវត្ថិភាព ដែលរៀបចំដោយអាជ្ញាធរ និងសមត្ថកិច្ចថៃ។

អាជ្ញាធរខេត្តបាត់ដំបងបានឱ្យដឹងពេលថ្មីៗនេះថា ពលករខ្មែរប្រមាណជាង៣០០នាក់ បានជាប់គាំងនៅចំណុច ព្រំដែនក្នុងទឹកដីថៃទល់នឹងខេត្តបាត់ដំបង ដែលនឹងត្រូវបញ្ជូនចូលមកកម្ពុជាវិញ ប៉ុន្តែចំនួននេះ នឹងកើនឡើងទៀត ខណៈពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់រាល់ថ្ងៃ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


