Connect with us

ព័ត៌មានជាតិ

ឃាត់អ្នកជិះកង់៧គ្រឿងទៀត ដែល​ជិះ​បញ្ច្រាសរង្វង់មូលវិមានឯករាជ្យ

បានផុស

នៅ

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះថា ប្រតិបត្តិការក្នុងការចាប់ឃាត់យានយន្តគ្រប់ប្រភេទដែលជិះបញ្ច្រាសទិសរង្វង់មូលវិមានឯករាជ្យគឺធ្វើជារៀងរាល់ថ្ងៃតែម្តង មិនថាថ្ងៃសៅរ៍ឬក៏អាទិត្យនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង១៩និង០០នាទី ដល់ម៉ោង២២និង០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យកម្លាំងចុះសហការជាប្រចាំជាមួយកម្លាំងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្តដែល បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

អាជ្ញាធរខណ្ឌដូនពេញបញ្ជាក់ថា ជាលទ្ធផលបានធ្វើការឃាត់កង់បងប្អូនដែលជិះហាត់ប្រាណបញ្ច្រាសរង្វង់មូល​បានចំនួន០៧គ្រឿង។ ចំណែកម៉ូតូ កង់បី រថយន្ត គ្មាន។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម