ព័ត៌មានជាតិ
ព្រលានយន្តហោះ ៤ កំពុងដំណើរការសាងសង់ថ្មី និងកែលម្អ ខណៈព្រលាន១ ជាគម្រោងបង្កើតថ្មី
មន្ដ្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអះអាងថា មកដល់បច្ចុប្បន្ននេះ បើទោះបីជាស្ថិតក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាមានព្រលានយន្តហោះចំនួន៤ កំពុងដំណើការសាងសង់ថ្មី និងកែលម្អ ហើយ១ទៀតជាគម្រោងបង្កើតថ្មី ដោយឡែកព្រលានយន្តហោះចាស់ៗផ្សេងៗទៀត មិនដំណើការទេ ក្រៅតែការចុះថតយន្តហោះតូចៗបែបរដ្ឋបាល។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល(SSCA) បានថ្លែងប្រាប់កម្ពុជាថ្មីថា ព្រលានយន្តហោះដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ថ្មី និងកែលម្អទាំង ៤ រួមាន ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលានយន្តហោះអន្តរជាតិសៀមរាប ព្រលានយន្តហោះអន្តរជាតិតារាសាគរ និងព្រលានយន្តហោះខេត្តព្រះសីហនុ។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ពីមុនមកក៏មានព្រលានយន្តហោះច្រើនដែរ នៅតាមបណ្តារាជធានី ខេត្តនានា ប៉ុន្តែមកដល់សព្វថ្ងៃនេះ ព្រលានយន្តហោះទាំងនោះ មិនបានដំណើរការទេ ហើយបច្ចុប្បន្ន មានគម្រោងថ្មីមួយទៀត គឺព្រលានយន្តហោះខេត្តមណ្ឌលគិរី ប៉ុន្តែគម្រោងនេះ មានការយឺតយ៉ាវបន្តិច ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩។

លោក ស៊ីន ចាន់សិរីវុត្ថាឱ្យដឹងដែរថា ពីមុនកម្ពុជាមានព្រលានយន្តហោះនៅខេត្តបាត់ដំបង នៅស្ទឹងត្រែង នៅខេត្តកោះកុងជាដើម ប៉ុន្តែបច្ចុប្បន្នព្រលានយន្តហោះទាំងនោះ មិនដំណើរការទេ គ្រាន់តែមានការជួសជុល ថែរក្សា និងឈូសឆាយដីឲ្យរាបស្មើជាដើម ហើយយូរៗមានយន្តហោះយោធា យន្តហោះគណៈប្រតិភូ តូចៗ (អេឡេកូ) ឬសកម្មភាពបែបរដ្ឋបាល ចុះចតប៉ុណ្ណោះ មិនមានយន្តហោះបែបពាណិជ្ជកម្មធំៗចុះថតនោះទេ។

អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះបានបញ្ជាក់ដែរថា ក្នុងចំណោមព្រលានយន្តហោះទាំង៤ ខាងលើនេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលកំពុងសាងសង់នេះ បានប្រមាណ ២០.៨ ភាគរយហើយ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២១នេះ។ ចំណែកព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី សម្រេចបានជាង៤០ភាគរយ ហើយព្រលានយន្តហោះតារាសាគរសម្រេចបាន៩៦ភាគរយ។

លោកថា ព្រលានយន្តហោះអន្តរជាតិតារាសាគរនេះជិតចប់ហើយ នៅសល់ការងារបច្ចេកទេសបន្តិចបន្តួច ដូចជាការបំពាក់ឧបករណ៍ និងធ្វើតេស្តបន្តិចបន្តួចប៉ុណ្ណោះ ហើយព្រលានយន្តហោះនេះសង្ឃឹមថា នឹងចប់ទាំងស្រុង១០០ភាគរយនៅចុងឆ្នាំ២០២១នេះ។
តែយ៉ាងណា លោកអះអាងថា ក្រោយពីបញ្ចប់ទាំងស្រុង យើងប្រើពេល៦ ខែទៀត ដើម្បីសាកល្បងបច្ចេកទេស ការធ្វើតេស្តវាស់ឧបករណ៍ជាមួយយន្តហោះជាដើម ដូច្នេះអាចនៅពាក់កណ្ដាលឆ្នាំ ២០២២ ទើបព្រលានយន្តហោះនេះ អាចដំណើរការយន្តហោះពាណិជ្ជកម្មបាន ប៉ុន្តែដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ យើងមិនទាន់ដឹងថា នឹងមានយន្តហោះចុះចតដែរ ឬយ៉ាងណានោះទេ៕

ដោយ៖កោះកែវ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


