Connect with us

ព័ត៌មានជាតិ

ភ្នំពេញ តំបន់ខ្លះនៅតែរងការគំរាមកំហែងពីជំនន់ទឹកភ្លៀង

បានផុស

នៅ

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ឱ្យដឹងថា តំបន់ខ្លះនៅក្នុងរាជធានីភ្នំពេញ នៅតែទទួលការគំរាមកំហែងពីជំនន់ទឹកភ្លៀង ខណៈដែលកត្តាបម្រែបម្រួលអាកាសធាតុ ជាពិសេសកម្រិតទឹកភ្លៀងដែលកើនឡើងខ្ពស់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រឹងមាំ បានបង្កឱ្យមានការជន់លិចនៅតំបន់មួយចំនួន ដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងខិតខំដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា លោក នួន ផារ័ត្ន ក៏អំពាវនាងដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួម តាមរយៈការវេចខ្ចប់ ទុក​ដាក់​សំរាម ឲ្យមានអនាម័យ និងមានសណ្តាប់ធ្នាប់ជាប្រចាំ ចៀសវាងការបង្កជាផលរំខានជាយថាហេតុណាមួយ បណ្តាលឲ្យសំរាម និងសំណល់ផ្សេងៗ កកស្ទះបណ្តាញលូនិងប្រព័ន្ធបង្ហូរទឹក។

លោកអភិបាលរងរាជធានីភ្នំពេញ អាជ្ញាធររដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ នៅថ្ងៃទី ៣១ ខែសីហានេះ បានបន្តចុះពិនិត្យស្ថានភាពទឹកលិច និងប្រព័ន្ធបង្ហូរទឹកភ្លៀង នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ​ និងសង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម