ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ៤ នៅចំណុចព្រំប្រទល់ក្រុងច្បារមន និងស្រុកសំរោងទង
បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជិតមួយសប្តាហ៍បានធ្វើឲ្យមានទឹកជំនន់ជន់លិចនិងហូរកាត់ផ្លូវជាតិលេខ៤ ប្រមាណ៣០០ម៉ែត្រ ស្ថិតនៅមុខបុរីសូវណ្ណ របស់លោកតុង សេង អភិបាលរង ខេត្តកំពង់ស្ពឺ បង្កឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងនគរបាលក្រុងច្បារមន និងស្រុកសំរោងទងបានសហការគ្នាចុះរៀបចំសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (៣២-៣៣) ក្នុងសង្កាត់សុព័រទេព ក្រុងច្បារមនជាប់ឃុំចំបក់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
អាជ្ញាធរបញ្ជាក់ថា ចំពោះមូលហេតុដែលបង្កឲ្យមានទឹកជន់លិច និងហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមួយបូរីសូវណ្ណនេះ ដោយប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់គ្រប់កន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទើបបណ្តាលឲ្យទឹកហូរមិនទាន់ក៏ជន់លិច និងហូរលើផ្លូវជាតិបែបនេះ។ ករណីនេះ មិនប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៅមកនោះទេ គ្រាន់តែស្ទះចរាចរណ៍បន្តិចបន្តួចប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបូរីសូវណ្ណ របស់លោក តុង សេង ព្រំប្រទល់ក្រុងច្បារមន និងស្រុកសំរោងទងនេះ មានមុខទឹកធំៗបុកមកពីតំបន់ខាងលើច្រើន ដូចជាទំនប់អូរខ្យា ទំនប់ក្រាំងចេក ទំនប់កំពិស និងប្រភពតូចៗជាច្រើនទៀត ក៏ហូរធ្លាក់មកកន្លែងនេះដែរ។ ប៉ុន្តែដោយសារតំបន់មានការអភិវឌ្ឍទៅរោងចក្រ បូរីផងនោះ បានធ្វើឲ្យប្រព័ន្ធប្រឡាយរំដោះទឹករួមតូច លូតូចធ្វើឲ្យចរន្តទឹកហូរមិនទាន់ទើបលិចបែបនេះ ។

សម្រាប់ការធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ អាចទៅមកជាធម្មតា ប៉ុន្តែមានការកកស្ទះចរាចរណ៍ខ្លះៗ ត្រង់ចំណុចទឹកហូរកាត់ ដូច្នោះការបើកបរសូមមេត្តាប្រុងប្រយ័ត្ន និងចេះយោបល់គ្នាដើម្បីកាត់បន្ថយការកកស្ទះនេះ ៕
អត្ថបទ៖ ភួង រដ្ឋា



-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


