ព័ត៌មានជាតិ
ពិន័យម្នាក់២០ម៉ឺនរៀល លើមនុស្ស៨នាក់ ករណីមិនគោរពវិធានការពាក់ម៉ាស
រដ្ឋបាលស្រុកអន្លង់វែង ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង រួមជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិឃុំ និងប្រជាការពារ នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះល្បាតត្រួតពិនិត្យ ផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងផ្សារ និងតាមផងផ្លូវទីសាធារណៈឱ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវទូទៅ ដើម្បីឲ្យពួកគាត់ប្រកាន់ភ្ជាប់នូវការពាក់ម៉ាស់ រក្សាគម្លាត គ្មានការជួបជុំ លាងដៃនឹងអាកុលអាជ្ញាធរបានចុះល្បាតតាមផ្សារថ្មីអន្លង់វែង ផ្សារអូរជីក និងផ្សាររង្វង់មូលស្រុកអន្លង់វែង ដើម្បីផាកពិន័យអន្តរកាលទៅលើប្រជាពលរដ្ឋណាដែលល្មើសមិនគោរពតាមការណែនាំរបស់អាជ្ញាធរនិងវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តអោយបាននូវវិធានការ “៣កុំនិង៣ការពារ” ដែលជាលទ្ធផលផាកពិន័យលើប្រជាពលរដ្ឋ៨នាក់មិនបានពាក់ម៉ាស់ ដោយក្នុង ម្នាក់ៗពិន័យ២សែនរៀលទុករយះពេល៣០ថ្ងៃ ដែលមានឈ្មោះ ដូចខាងក្រោម៖

១/ឈ្មោះ ម៉ៅ គុណភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិមាជាឃុំចារឈូកស្រុកអង្គរធំខេត្តសៀមរាប។
២/ឈ្មោះវង់ វ៉ែន ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិតាលាវឃុំតាសោមស្រុកអង្គរជុំខេត្តសៀមរាប។
៣/ឈ្មោះទីស សីហា ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិលំទងថ្មីឃុំលំទងស្រុកអន្លង់វែងខេត្ត ឧត្តរមានជ័យ។
៤/ឈ្មោះឆត ឈៀបភេទប្រុសអាយុ៣៤ឆ្នាំភូមិតាលាវឃុំតាសោមស្រុកអង្គរជុំ ខេត្ត សៀមរាប។
៥/ឈ្មោះលៀ លីភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិតាលាវឃុំតាសោមស្រុកអង្គរជុំខេត្តសៀមរាប។
៦/ឈ្មោះ សៀត ស៑ុង ភេទប្រុសអាយុ២៤ឆ្នាំភូមិប្រាសាទឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
៧/ឈ្មោះ ជ័យ យួនភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិតាលាវឃុំតាសោមស្រុកអង្គរជុំ ខេត្តសៀមរាប។
៨/ឈ្មោះ ទឹម ខិត ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិតាលាវឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។

រដ្ឋបាលស្រុកអន្លង់វែង នឹងបន្តធ្វើការផាកពិន័យជាបន្តទៀតចំពោះប្រជាពលរដ្ឋណាឬបុគ្គលណា ដែលបំពាន មិនគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ ដែលជាការកាត់ផ្តាច់ ទប់ស្កាត់ មិនឲ្យរីករាលដាលនៃជំងឺកូវីដ១៩ ចូលទៅមូលដ្ឋាន ក៏ដូចជាសហគមន៍៕
អត្ថបទ៖ ចាន់ ធី


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


