ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេចបើកផ្សារ និងទីប្រជុំជនវិញចាប់ពីថ្ងៃស្អែក
អាជ្ញាធរស្ទឹងត្រែង បានប្រកាសបើកឱ្យដំណើរការអាជីវកម្មផ្សារសាមគ្គីស្ទឹងត្រែង ផ្សារអូរឫស្សី ផ្សារថ្មីក្រុងស្ទឹងត្រែង ផ្សារគីឡូ២ និងទីប្រជុំជនក្រុង នៃខេត្តស្ទឹងត្រែង ឱ្យដំណើរការជាធម្មតាចាប់ពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០២១ ស្អែកនេះតទៅ។ រដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ នៅថ្ងៃទី១០ ខែកញ្ញានេះថា ការបើកដំណើរការឱ្យអាជីវកម្ម ឱ្យដំណើរការឡើងវិញនោះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាល រកឃើញតិចតួចតែប៉ុណ្ណោះ និងនៅថ្ងៃទី៩ ខែកញ្ញាម្សិលមិញនេះ ពុំមានអ្នកឆ្លងកូវីដ-១៩ នោះទេ។

រដ្ឋបាលខេត្តបញ្ជាក់បន្ថែមថា ការបើកឱ្យដំណើរការឡើងវិញ នៅសកម្មភាពអាជីវកម្មក្នុងមូលដ្ឋាន ក៏តម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដែលបានបញ្ញត្តិក្នុងលិខិតបទដ្ឋានគតិយុត្ត របស់រដ្ឋបាលខេត្ត ដែលនៅជាធរមាន។ ក្នុងនោះរួមមាន ការអនុវត្តវិធានការការតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល សង្គម វិធានការ ៣ការពារ៣កុំ និងបម្រាមគោចរពីចន្លោះម៉ោង ២១ យប់ដល់ម៉ោង ៣ ភ្លឺជាដើម។
ជាមួយនឹងសេចក្តូីសម្រេចខាងលើ ក៏មានវិធានការមួយចំនួនទៀត ដែលកំពុងអនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ក្នុងគោលបំណងធានាការពារអាយុជីវិតប្រជាពលរដ្ឋឱ្យបានគង់វង្ស រក្សាបានសុខភាពសាធារណៈ និងសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយសង្គម។

ក្នុងនោះសមត្ថកិច្ច ក៏នៅបន្តការអនុវត្តវិធានការពិន័យអន្តរការណ៍ ចំពោះបុគ្គល ឬនីតិបុគ្គល ដែលមិនគោរពដោយចេតនា នូវវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ម្សិលមិញ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងសរុប ១,០៦៧នាក់ ស្រី៥២៦ នាក់ ប្រភេទដែលតា ១៣៦នាក់ ស្រី៧៤នាក់ ជាសះស្បើយ ៧៥២នាក់ ស្រី៣៦០នាក់ កំពុងសម្រាកព្យាបាល ៣០៤នាក់ ស្រី១៦២នាក់ និងស្លាប់ ១១នាក់៕
អត្ថបទ៖ ងិន លីម




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


