ព័ត៌មានជាតិ
ឃាត់ខ្លួនសមាជិកក្រុមបាតករ ៣០នាក់ តវ៉ាប្រើហិង្សាបណ្ដាលឱ្យសមត្ថកិច្ចរងរបួស ១៣ នាក់ នៅព្រលានយន្តហោះភ្នំពេញថ្មី
ក្រុមប្រជាពលរដ្ឋនៅស្រុកកណ្ដាលស្ទឹងប្រមាណ ១០០ នាក់ នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា បានប្រមូលផ្ដុំគ្នាតវ៉ា ធ្វើបាតុកម្មដោយប្រើដំបង គប់ដុំថ្ម និងដុតកង់កៅស៊ូ បាញ់ជំពាមកៅស៊ូ និងគប់ដបសាំង មកលើកងកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្ដាលឱ្យសមត្ថកិច្ចចំនួន ១៣ នាក់រងរបួស។

ពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ធ្វើបាតុកម្មតវ៉ា មិនព្រមទទួលយកសំណងពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី។
កងកម្លាំងសមត្ថកិច្ចបានបំបែកក្រុមបាតុករដោយប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីការពារខ្លួន និងបំបែកក្រុមបាតុករ និងឃាត់ខ្លួនសមាជិកក្រុមបាតុករចំនួន ៣០ នាក់ដើម្បីសាកសួរនៅស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល។
រដ្ឋបាលខេត្តចាត់ទុកការតវ៉ានេះ ជាការតវ៉ាខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ និងការបំផ្លាញ់ផលប្រយោជន៍របស់ប្រទេសជាតិ ហើយស្នើឱ្យក្រុមបាតុករបញ្ឈប់សកម្មភាពខុសច្បាប់ ហើយងាកមកដោះស្រាយបញ្ហាដោយសន្ដិវិធី និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


