Connect with us

ព័ត៌មានជាតិ

គណៈអភិបាលខណ្ឌច្បារអំពៅចុះតាមបណ្តាសាលានាថ្ងៃបើកសិក្សាដំបូង​

បានផុស

នៅ

គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​អមដោយ​លោកនាយក នាយករង ប្រធានការិយាល័យ​ ចំណុះ​ឲ្យ​សាលា​ខណ្ឌ​ច្បារអំពៅ ​នា​ថ្ងៃទី​១៥ ​ខែកញ្ញា ​បាន​ចុះ​ទៅតាម​បណ្តា​សាលា​ដែល​ត្រូវបាន​បើក​ការសិក្សា​ដល់​សិស្សានុសិស្ស​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រសាសន៍​របស់លោក ស្រេង គឹម​ស្រ៊ន នាយករង​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​បើក​សាលាដំបូង​នេះ ​គឺ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ​មាន​វិទ្យាល័យ​និង​អនុវិទ្យាល័យ​ចំនួន​៦​ត្រូវបាន​បើក​ឲ្យ​សិស្ស​បាន​សិក្សា​។ ​ចំណែក​គណៈ​អភិបាលខណ្ឌ​សហ​ការណ៍​ជាមួយ​លោក លោកស្រី​ចៅសង្កាត់​ទាំង​៨​រួមទាំង​កម្លាំង​សមត្ថកិច្ច​ផងដែរ​។​

លោក​នាយករង​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​អាជ្ញាធរ​ដែល​ចុះ​ទៅតាម​បណ្តា​សាលា​ គឺមាន​ភារកិច្ច​ត្រួតពិនិត្យ​សុខភាព​ដល់​សិស្សានុសិស្ស​មុនពេល​ចូល​សិក្សា​ដែល​ក្នុងនោះ​យុវ​សិស្ស​ទាំងអស់​ត្រូវមាន​កា​ត​ចាក់​វ៉ាក់សាំងទាំង​២​ដូ​ស ពាក់​ម៉ាស់ និង​បាញ់​អាកុល​ហើយ​សិស្ស​ទាំងអស់​ត្រូវមាន​ដប​អាកុល​ដាក់​តាម​ខ្លួន​មុនពេល​ទទួល​ឯកសារ​មេរៀន​ពី​គ្រូ​។​

ហើយ​សាលា​ដែល​ត្រូវបាន​បើក​ឲ្យ​សិក្សា​នា​ថ្ងៃ​ដំបូង​នេះ​រួមមាន​សាលា​វិទ្យាល័យ​ច្បារអំពៅ វិទ្យាល័យ​ព្រែក​ថ្មី វិទ្យាល័យ​ព្រែក​ឯង​។​ ដោយឡែក​អនុវិទ្យាល័យ​មាន​៣​ គឺ​អនុវិទ្យាល័យ​ក្តី​តា​កុយ អនុវិទ្យាល័យ​ហ៊ុន សែន ព្រែកប្រា និង​អនុវិទ្យាល័យ​វត្ត​ក្នុង​។​

ទាក់ទិន​នឹង​ចំនួន​សិស្ស​ដែល​បាន​ចូលមក​សិក្សា​នា​ថ្ងៃ​ដំបូង​នេះ លោកស្រី ប៉ាត់ សា​វី អនុប្រធាន​ការិយាល័យ​អប់រំ​សាលាខណ្ឌ​ច្បារអំពៅ​បានបញ្ជាក់​ច្បាស់​ថា ខាង​ការិយាល័យ​ពុំទាន់​សរុប​បាន​ចំនួន​សិស្ស​ដែល​ត្រូវ​មក​សិក្សា​ថ្ងៃ​បើក​ដំបូង​នេះ​នៅឡើយ​ទេ​ ដោយសារ​រង់ចាំ​របាយការណ៍​ពី​សាលា​ទាំង​៦​សិន​ខណៈ​ដែល​សាលា​មានកម្ម​វិធី​បែងចែក​វេន​ដល់​សិស្ស​មក​សិក្សា​ជា​ក្រុមៗ​មិន​អាចមក​សិក្សា​ពេញ​ថ្នាក់​ដូច​មុន​បានឡើយ​។​ដោយ​ខ្លាចក្រែង​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ទោះជា​យ៉ាងណា​ក៏​អាណាព្យាបាល​សិស្ស​មាន​ក្តី​ត្រេក​អរ​ព្រោះ​ពួកគាត់​ភ័យខ្លាច​បិទ​សាលា​យូ​ពេក​អាចធ្វើ​ឲ្យ​កូនចៅ​របស់គាត់​មានការ​យល់ដឹង​តិច​បំផុត​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម