ព័ត៌មានជាតិ
ករណីពុលស្រានៅកំពង់ឆ្នាំងស្លាប់ឡើងដល់ ៥ នាក់ ខណៈ ជនរងគ្រោះសរុប ១១៥នាក់
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ករណីសង្ស័យពុលស្រាសនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានកេីតឡេីងដល់ ១១៥នាក់ ក្នុងនោះស្លាប់៥នាក់។ ករណីនេះកើតឡើងនៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានដូចតទៅ៖
១. បានទទួលព្យាបាលអ្នកមានអាការ:សង្ស័យពុលស្រាស នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានចំនួន ១០៥នាក់ (ស្រី ៦នាក់) ក្នុងចំណោមនោះ អ្នកមានស្ថានភាពធ្ងន់ធ្ងរចំនួន ៦នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ០៥នាក់ (ស្លាប់នៅតាមផ្លូវពេលបញ្ជូនចំនួន ០២នាក់ និងករណីនៅធ្ងន់ធ្ងរកំពុងសង្គ្រោះ ០១នាក់) មានករណីស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ០១នាក់ ស្លាប់នៅផ្ទះ ០១នាក់ និងបានព្យាបាលនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ចំនួន ១០ នាក់។

ជាសរុប អ្នករងគ្រោះចំនួន ១១៥នាក់ (ស្រី៦នាក់) ក្នុងនោះស្លាប់ ៥នាក់។
បច្ចុប្បន្នអ្នកជំងឺដែលកំពុងសម្រាកព្យាបាល មានការវិវត្តន៍មកស្ថានភាពល្អប្រសេីរវិញហេីយ។
មូលហេតុអ្នកទាំងអស់ខាងលេីបានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសារស្រាស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីសង្ស័យពុលស្រាស។
វិធានការណ៏ និងអន្តរាគមន៌ជួយដល់អ្នកសង្ស័យពុលស្រាស មានដូចតទៅ ៖
- ពេលទទួលបានព័ត៌មាននៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ០៣រូប និងមានក្រុមឆ្លេីយតបបន្ទាន់នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃកហរសួងសុខាភិបាល ចុះធ្វេីដំណេីរទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដេីម្បីជួយការងារបច្ចេកទេសដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។
-ចាត់វិធានការណ៏ហាមការផឹកស្រាស និងបញ្ឈប់ការធ្វេីចរាចរលក់ដូរស្រាស ជាបន្ទាន់។
- បានសង្រ្គោះជនរងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំងបានទាន់ពេល លេីកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេកដែលបានបាត់បង់ជីវិតគួរឲ្យសោកស្តាយជាទីបំផុត។
- បន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសារស្រាសដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ។





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


