ព័ត៌មានជាតិ
ថ្នាំញៀនប្រភេទ (WY) ២០០០០គ្រាប់ ត្រូវសមត្ថកិច្ចបង្ក្រាប នៅខេត្តស្ទឹងត្រែង
កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែនចូលពីឡាវមកកម្ពុជា ឃាត់ខ្លួនជនសង្ស័យ ១នាក់ ចាប់យកវត្ថុតាង ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ១០ដុំ ស្មើទម្ងន់ ជាង២គីឡូក្រាម។

សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១៦ និង០០នាទីល្ងាច កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ដោយខុសច្បាប់ឆ្លងដែន នៅចំណុច ភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឃាត់ជនសង្ស័យ ១នាក់។



ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ធីង សីហា ភេទប្រុស ឣាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ចាប់យកវត្ថុតាង ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ១០ដុំ ស្មើ ២០០០០គ្រាប់ ស្មើទម្ងន់ ២០៣២,២ក្រាម។ បច្ចុប្បន្នការិយាល័យជំនាញខេត្តកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


