ព័ត៌មានជាតិ
ដកអាជ្ញាប័ណ្ណអាហារដ្ឋាន២កន្លែង ដែលល្មើសបម្រាមលួចបង្កប់ខារ៉ាអូខេ
ថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទទីតាំងអាហារដ្ឋានចំនួន២កន្លែង ដោយសារទីតាំងទាំងពីរនេះ បានបំពានទៅនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបំពានទៅនឹងវិធានសុខាភិបាល យ៉ាងធ្ងន់ធ្ងរ ខណ:ដែលបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងសហគមន៍។

ដោយយោងទៅលើសេចក្តីជូនដំណឹងរបស់មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង លេខ:១០៤ លស ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ របស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបញ្ជាក់ថា អាហារដ្ឋានទាំងពីរនោះគឺ អាហារដ្ឋានម្លប់ដូង ដែលជារបស់លោកស្រី តាំង សុគន្ធា និងអាហារដ្ឋាន ហង្ស ៩៩៩៩ របស់លោក លីន វណ្ណា ដោយទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
សេចក្តីជូនដំណឹងបានបន្ថែមថា ការស្នើសុំអោយអាជ្ញាធរខេត្តដកអាជ្ញាប័ណ្ណទេសចរណ៍ មូលដ្ឋានអាជីវកម្ម ដោយសារតែទីតាំងនេះបើកលក់គ្រឿងស្រវឹង និងលួចបង្កប់បើកខារ៉ាអូខេ នៅខាងក្នុងទីតាំងផងដែរ ដែលជាបញ្ហាបំពានទៅនឹងវិធានការការពារការីករាលដាលនូវជំងឺកូវីដ-១៩ ។

ដោយសង្កេតឃើញបែបនេះ រដ្ឋបាលខេត្តបានសម្រេចប្រកាសដកអាជ្ញាប័ណ្ណទេសចរណ៍ សម្រាប់អាជីវកម្មចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវទទួលរងនូវការផាកពិន័យ តាមគោលការណ៍ច្បាប់ជាធរមាន ដោយឡែកក៏មានអាហារដ្ឋាន និងភោជនីយដ្ឋានមួយចំនួនទៀតដែរ ដែលបានលួចលក់គ្រឿងស្រវឹង ប៉ុន្តែពួកគាត់បានចូលខ្លួនទៅធ្វើកិច្ចសន្យាហើយ នៅក្នុងមន្ទីរជំនាញ៕
អត្ថបទ៖ សោ និយមរ័ត្ន







-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


