ព័ត៌មានជាតិ
ស្ថាប័នធំៗពីររួមគ្នាអភិវឌ្ឍន៍កម្មវិធីសិក្សា ធនាគារនិងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សមត្ថភាពដល់យុវជនកម្ពុជា
វិទ្យាស្ថានធនាគារនិងហិរញ្ញបានចាប់ដៃគូជាមួយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនអភិវឌ្ឍន៍កម្មវិធីសិក្សាធនាគារនិងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សមត្ថភាពដល់យុវជនកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងទីផ្សារការងារផ្នែកវិស័យហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ក្រោមអធិបតីភាព លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថាអនុស្សរណៈយោគយល់នេះ គឺជានិមិត្តសញ្ញានៃព្រឹត្តិការណ៍សំខាន់មួយសម្រាប់គ្រឹះស្ថានឧត្តមសិក្សាដើម្បីរៀបចំ និងកែលម្អកម្មវិធីសិក្សាឡើងវិញ ជាពិសេសទាក់ទងនឹងតម្រូវការវិស័យធនាគារ និងធម្មជាតិ ដែលមានភាពប្រែប្រួលនៃពិភពធុរកិច្ចជំនួញ។ លោកបានបន្តថា«អីចឹងវិទ្យាស្ថានធនាគារជាអ្នកផ្តល់កម្មវិធីសិក្សាទៅឲ្យសាកលវិទ្យាល័យ ដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សារបស់ខ្លួនឲ្យបានពេញលេញ ដើម្បីលើកកម្ពស់សមត្ថភាពរបស់សិស្សកាន់តែខ្ពស់និងទូលំទូលាយ ខណៈបច្ចុប្បន្នអ្វីដែលសាកលវិទ្យាល័យនីមួយៗបានបង្រៀនលើជំនាញធនាគារនិងហិរញ្ញវត្ថុគ្រាន់តែជាជាមូលដ្ឋានប៉ុណ្ណោះ ដែលធ្វើឲ្យសិស្សពេលរៀនចប់ទៅធ្វើការមិនមានសមត្ថភាពពេញលេញ តម្រូវឲ្យស្ថាប័ននោះត្រូវបង្រៀនបន្តទៀត»។ លោកបានបន្ថែមថា ប៉ុន្តែកម្មវិធីសិក្សាដែលវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើតនេះ គឺមានសព្វគ្រប់ទាំងអស់ទាក់ទិននឹងការងារវិស័យធនាគារនិងហិរញ្ញវត្ថុពោលគឺ ពេលសិស្សរៀនចប់អាចធ្វើការបានតែម្តង ដោយមិនចាំបាច់បង្រៀនដូចមុនទៀតទេ។

ចំណែក លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានទទួលស្គាល់ថា កិច្ចសហការនេះ បានជួយជំរុញឲ្យធនធានមនុស្សក្នុងវិស័យធនាគារមានជំនាញច្បាស់លាស់។ លោកស្រីបានបន្តថា«អ្វីដែលជាគោលបំណងសំខាន់ ដែលយើងចង់បាននៅក្នុងអនុស្សារណៈនេះ គឺចង់ឃើញយុវជនយើងពេលរៀនចប់ពីសាលាទៅ អ្វីដែលគាត់បានរៀនអាចប្រើប្រាស់បានភ្លាម ដោយខាងស្ថាប័នមិនចាំបាច់ចំណាយពេលវេលាយូរក្នុងការបង្រៀនបន្ថែមទៀតនោះទេ»។

លោកស្រីសង្ឃឹមថា ទៅថ្ងៃមុខទៀតនឹងមានសកលវិទ្យាល័យផ្សេងៗទៀតសហការជាមួយវិទ្យាស្ថានធនាគារឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីឲ្យសញ្ញាប័ត្ររបស់ខ្មែរយើងជំនាញខាងធនាគារមិនត្រឹមតែទទួលស្គាល់ក្នុងស្រុកទេអាចទទួលស្គាល់ក្រៅស្រុកទៀត។

លោក អ៊ាង សុផល្លែត ប្រធានកិត្តិយសនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានមានប្រសាសន៍ថា«ខ្ញុំមានទំនុកចិត្តថា តាមរយៈអនុស្សរណៈនៃការយោគយល់លើការផ្តល់វគ្គសិក្សាអំពីការផ្តល់ប្រាក់កម្ចីជំនួញ និងប្រាក់កម្ចីពាណិជ្ជកម្ម នៅសាកល-វិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន យើងនឹងអាចចូលរួមក្នុងការបណ្តុះបណ្តាលនិស្សិត និងអ្នកជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ ជំនាន់ក្រោយ ដែលមិនត្រឹមតែអាចបម្រើការងារនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែក៏អាចបម្រើការងារ នៅក្នុងស្ថាប័នហិរញ្ញវត្ថុណាមួយនៅក្នុងពិភពលោក ផងដែរ។


លោក បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថាតាមរយៈកិច្ចសហការនេះ បង្ហាញពីរបៀបដែលនិយោជិកនិងសាកលវិទ្យាល័យអាចធ្វើការរួមគ្នាក្នុងវិធីជាប្រព័ន្ធ ដើម្បីលើកកម្ពស់សមត្ថភាពនិស្សិត និងទស្សនៈវិស័យការងារ ហើយវាជាការជំរុញទឹកចិត្តដល់វិស័យឧស្សាហកម្មដទៃទៀត ក្នុងការធ្វើការជាមួយស្ថាប័នអប់រំ ដែលពាក់ព័ន្ធនានារបស់ពួកគេឲ្យធ្វើការសហការគ្នាដូចនេះ ផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


