ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់៖ នៅក្នុងទម្រង់ចាក់វ៉ាក់សាំងរបស់គ្រូពេទ្យកងទ័ព គ្មានពាក្យដែលថា”ពេទ្យមិនឲ្យចាក់នោះទេ”
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា តាំងពីដំបូងសម្តេចបានណែនាំទៅដល់ក្រុមគ្រូពេទ្យកងទ័ពដែលចុះចាក់វ៉ាក់សាំងជូនកងទ័ព និងប្រជាពលរដ្ឋ អំពីទម្រង់នៃពាក្យសុំចាក់វ៉ាក់សាំងដែលសម្តេចបានបង្កើត គឺមានតែអ្នកដែកស្ម័គ្រចិត្តចាក់ និងអ្នកដែលមិនស្ម័គ្រចិត្តចាក់ ចំណែកពាក្យដែលថា ពេទ្យមិនឲ្យចាក់គឺមិនមានទេ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកយកទម្រង់នៃពាក្យចាក់វ៉ាក់សាំងមកថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) នៅក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ។

សម្តេចពិជ័យសេនាបានលើកឡើងថា «មានមនុស្សតិចតួចណាស់ដែលមិនព្រមចាក់វ៉ាក់សាំង,និយាយគ្នាត្រង់ៗ គឺគេមិនចង់ចាក់ឥឡូវនេះវាចាប់ផ្ដើមដឹងជាបន្តបន្ទាប់ហើយ ជាពិសេសចំណុចនេះខ្ញុំសូមរំលឹកឡើងវិញថា ទស្សនៈដំបូងរបស់សម្ដេចតេជោបានបញ្ជាក់ហើយបញ្ជាក់ទៀតថា វ៉ាក់សាំងកាតព្វកិច្ចពេលនេះវាបានចាប់ផ្ដើមចូលជាផ្លូវការហើយបណ្ដាប្រទេសមួយចំនួនបានចាប់ផ្ដើមអនុវត្តវ៉ាក់សាំងកាតព្វកិច្ច។ ហើយនៅរាជធានីភ្នំពេញក៏បានធ្វើការណែនាំឱ្យចាប់ផ្ដើមអនុវត្តហើយដូចជាផ្សារទំនើប ឬភោជនីយដ្ឋានមួយចំនួនមានកាតចាក់វ៉ាក់សាំងទើបអាចចូលទៅបាន…។ សម្តេចបានបន្តថា អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងមួយចំនួនបានចាប់ផ្ដើមស្វែងរកចាក់វ៉ាក់សាំងហើយ។
សម្តេចបានបន្តថា មនុស្សទាំងនោះយើងបានអញ្ជើញផងអប់រំផងឲ្យមកចាក់វ៉ាក់សាំងហើយមិនព្រម ដូចនេះយើងគ្មានជម្រើសទេឲ្យគាត់ទៅតាមដំណើរហ្នឹង ទៅចុះយើងមិនអាចធ្វើអ្វីកើតទេហើយពីមុននេះយើងប្រើដល់ពាក្យស្ម័គ្រចិត្តទៀតផងបានន័យថាយើងមិនបានបង្ខំពួកគេទេ ។

សម្តេចពិជ័យបន្តថា «ក្នុងទម្រង់ដែលត្រូវបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋខ្ញុំសុំនិយាយមែនទែន…គឺតាំងពីដំបូងទម្រង់នេះខ្ញុំឲ្យបង្កើតតែម្ដងអ្នកដែកស្ម័គ្រចិត្តចាក់និងអ្នកដែលមិនស្ម័គ្រចិត្តចាក់,ហើយអ្នកដែលពេទ្យមិនឲ្យចាក់…ដែលខ្ញុំចុះទៅត្រួតពិនិត្យមែនទែនគ្រប់កន្លែងទាំងអស់បានបញ្ជាក់ទៅដល់ក្រុមអ្នកសម្ភាសទៀតថាឲ្យ លុបចោលទាំងអស់ពាក្យថា«ពេទ្យមិនឲ្យចាក់» នោះខ្ញុំឲ្យលុបចោលតែម្ដង ។ មិនឲ្យធ្វើរបៀបនេះទេ។គឺមិនឱ្យពេទ្យទៅហាមប្រជាជនមិនឲ្យចាក់នោះទេ ។ព្រោះខ្ញុំដឹង ថាថ្ងៃណាមួយគេហ្នឹងមករកចាក់,ហើយគេនឹងនិយាយថាថ្ងៃមុនខ្ញុំមកដែរតែពេទ្យថាមិនឲ្យចាក់ដូចនេះខ្ញុំសុំចាក់»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុថា នេះជាការទម្លាក់គំហុសមកលើក្រុមគ្រូពេទ្យ ខណៈដែលខ្លួនឯងមិនចង់ចាក់សោះ ។ដូច្នេះគេទម្លាក់កំហុសទៅលើពេទ្យថា មិនឲ្យគេចាក់,ដូច្នេះសូមឲ្យលុបចោលពាក្យនេះតែម្តងអ្វីដែលជាទម្រង់របស់ក្រុមគ្រូពេទ្យក្រសួងការពារជាតិធ្វើគឺមិនមានទេ(ពាក្យថាពេទ្យមិនឲ្យចាក់)គឺតាំងពីដើមទីមកម្ល៉េះ។សម្តេចបន្តថាយើងបានណែនាំឲ្យសួរតែប៉ុន្មានម៉ាត់ទេប៉ុន្មានថ្ងៃហ្នឹងមានឈឺអីឬទេ?ហើយពីមុនមានឈឺអីដែរ?ដូច្នេះបើប៉ុន្មានថ្ងៃនេះមិនឈឺទេចាក់ឲ្យតែម្តងមិនបាច់ប្រើពាក្យថា មិនអាចចាក់បាននោះទេ ។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ តាមរបាយការណ៍បូកសរុបរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដែលសម្តេចបានពិនិត្យមើលកាលពីថ្ងៃទី១០ ខែតុលា បានបង្ហាញថា មានមនុស្សចំនួន ៧២៩៣៣ នាក់ដែលមិនបានចាក់វ៉ាក់សាំងដោយបញ្ជាក់ថា ពេទ្យមិនឲ្យចាក់ ។…ក្រុមគ្រូពេទ្យកងទ័ពគឺគ្មានទម្រង់នៃពាក្យដែលថា គ្រូពេទ្យមិនឲ្យចាក់នោះទេ ៕
អត្ថបទ៖ ណារី

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


