ព័ត៌មានជាតិ
សម្ដេច ទៀ បាញ់៖ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់នៃអ្នកស្នេហាជាតិ
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាប សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូ ហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ពីអត្ថន័យខ្លឹមសារនៃសន្ទរកថារបស់សម្តេចតេជោ ប្រធានគណបក្ស ក្នុងការរំលឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាថ្ងៃកំណើតនៃគណបក្សប្រជាជនកម្ពុជា ហើយគណបក្សនេះជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូ ហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ ប្រឆាំងនឹងពួកអាណានិគម និងបង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជោគជ័យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលធ្វើឱ្យប្រជាជនបានរស់រានមានជីវិតឡើង។

សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា ក្នុងដំណើរដ៏វែងឆ្ងាយនៃការត្រួសត្រាយផ្លូវ ដើម្បីបុព្វហេតុជាតិ និងប្រជាជន គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ឧបសគ្គច្រើនស្អេកស្កះរាប់មិនអស់ រាប់តាំងពីការតស៊ូប្រឆាំងអាណានិគមនិយម សង្គ្រាមជិត៣០ឆ្នាំ ក្រោយរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ការបន្តបន្សាបឥទ្ធិពលមនោគមវិជ្ជាបំផ្លាញជាតិរបស់ក្រុមជ្រុលនិយម និងវេលាចុងក្រោយនេះ ការរារាំងមហិច្ឆតាថៃ ដែលចង់លេបទឹកដីកម្ពុជាថែមទៀត។
ជុំវិញការប៉ុនប៉ងឈ្លានពានរបស់ថៃមកលើកម្ពុជានេះ សម្ដេច ទៀ បាញ់ ក៏បានលើកអំពីស្ថានការណ៍នៅតាមព្រំដែនកម្ពុជា និងថៃ ដែលបាននិងកំពុងប្រឈមមុខដាក់គ្នា។ សម្ដេច ថា ទោះបីជាមហិច្ឆតាថៃនៅបន្តចង់ប្លន់ដណ្តើមយកដី និងប្រាសាទបុរាណខ្មែរ តាមបណ្តោយព្រំដែនភាគខាងលិចក៏ដោយ ប៉ុន្តែឱ្យតែមានគណបក្សប្រជាជនកម្ពុជា នាវាជាតិកម្ពុជានៅតែបន្តបោះពួយទៅកាន់ត្រើយសុភមង្គល។

សម្ដេច សង្កត់ធ្ងន់ថា រយៈពេលជាងពីរទសវត្សរ៍មកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ គឺ«ទីណាមានគណបក្សប្រជាជនកម្ពុជា ទីនោះមានសន្តិភាព និងការអភិវឌ្ឍ» ។ នៅពេលដែលគណបក្សប្រជាជនកម្ពុជា ប្រារព្ធខួបលើកទី៧៤ ឆ្នាំ២០២៥នេះ កេរ្ត៍ដំណែលរបស់បក្ស បានឈរជាសក្ខីភាពនៃការរស់រានមានជីវិតរបស់ជាតិ ការដឹកនាំ និងការផ្លាស់ប្តូរ ពីសង្គ្រាមនាំមកនូវសន្តិភាព និងពីភាពលំបាកនាំមកនូវវឌ្ឍនភាព៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


