ព័ត៌មានជាតិ
សម្ដេច ទៀ បាញ់ រំលឹកពីភាពជាអ្នកជិតខាងល្អកម្ពុជា-ថៃ ពេល ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីថៃ
អតីតប្រមុខការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានរំលឹកពីភាពជិតស្និទ្ធនៃទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា និងថៃ ក្នុងនាមជាប្រទេសជិតខាងល្អ ពីអតីតកាល ជាពិសេសអាណត្តិដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា។

សម្ដេចពិជ័យសេនា ទៀ បាញ់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ចេញសំណេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយភ្ជាប់នូវរូបថតមួយសន្លឹកបង្ហាញអំពីការថតជុំគ្នានៃគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្នុងឱកាសសម្ដេចបានទៅបំពេញទស្សនកិច្ចជាផ្លូវការកាលពីខែកក្កដា ឆ្នាំ២០១៤។

សំណេររបស់សម្ដេចពិជ័យសេនា បានរំលឹកយ៉ាងដូច្នេះថា៖ «កាលពី១១ឆ្នាំមុននេះ ខ្ញុំក្នុងនាមជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ និងជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្រ្តីថៃ ប្រកបដោយភាពជិតស្និទ្ធក្នុងស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងការយោគយល់គ្នា»។
ការរំលឹកឡើងវិញរបស់អតីតរដ្ឋមន្ត្រីការពារជាតិនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-ថៃ ក្នុងកាលៈទេសៈពេលនេះ គឺបានធ្វើឡើងចំពេលដែលប្រទេសទាំងពីរ ទើបតែឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់មួយ ដោយឥតលក្ខខណ្ឌ ដែលបានចូលជាធរមាននៅវេលាម៉ោង២៤:០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលនេះជាជំហានឆ្ពោះទៅការបន្ថយការតានតឹង និងការស្តារឡើងវិញនៅសន្តិភាពនិងសន្តិសុខតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ បន្ទាប់មានការប្រយុទ្ធគ្នាដ៏ក្ដៅគគុក រយៈពេល៥ថ្ងៃកន្លងមកនេះ។

តាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ចាប់ពីម៉ោង២៤:០០នាទី រំលងអធ្រាត្រ រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដានេះ គឺនៅគ្រប់ទិសសមរភូមិលែងមានសកម្មភាពបាញ់ប្រហារទៀតហើយ ពោលគឺរក្សាបានបទឈប់បាញ់ ដែលភាគីទាំងពីរ កម្ពុជា-ថៃ បានព្រមព្រៀងគ្នាកាលពីម្សិលមិញ។
លោកស្រី ម៉ាលី សុជាតា បានថ្លែងឱ្យដឹងដែរថា ថ្នាក់ដឹកនាំកម្ពុជា-ថៃ ក៏បានឯកភាពគ្នានឹងបន្តឡើងវិញនូវទំនាក់ទំនងដោយផ្ទាល់រវាងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


