ព័ត៌មានជាតិ
ទូតអូស្ត្រាលីប្រចាំកម្ពុជា ចាត់ទុកការផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅកម្ពុជា ឈានមុខគេនៅក្នុងអាស៊ាន
ខណៈពេលពិភាក្សាលើកដំបូងរវាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយលោក Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នាទីស្តីការក្រសួង លោកអនុប្រធានបេសកកម្មរូបនេះ បានចាប់អារម្មណ៍ទៅលើការចាក់វ៉ាក់សាំងការពារកូវី-១៩ នៅកម្ពុជា ថា ការផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ កន្លងមកបានល្អ ហើយស្ទើរតែជាប្រទេសឈានមុខគេនៅក្នុងអាស៊ាន បាននឹងកំពុងល្បីបំផុតនៅក្នុងពិភពលោក ។

លោកAndreas Zurbrugg បានជម្រាបជូនលោកជំទាវឧបនាយករដ្ឋមន្ត្រីទៀតថា ឯកឧត្តមបានមកដល់កម្ពុជារយៈពេល៣ខែមកហើយ ហើយមានការចាប់អារម្មណ៍ខ្លាំងលើការរីកចំរើនរបស់កម្ពុជាលើគ្រប់វិស័យ ។ បេសកកម្មរបស់ឯកឧត្តម គឺក្នុងនាមអ្នកជួយសម្របសម្រួលសហប្រតិបត្តិការណ៍ជាមួយកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីតាមរយៈស្ថានទូត ពិសេសក្នុងពេលកម្ពុជាកំពុងត្រៀមលក្ខណៈសម្បត្តិរៀបចំកិច្ចប្រជុំសំខាន់ៗកម្រិតពិភពលោកជាច្រើននៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី អឺរ៉ុប និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ានជាដើម ។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជម្រាបជូនភ្ញៀវថា ការចាក់វ៉ាក់សាំងនេះ ជាជំហររបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាយុទ្ធសាស្ត្ររួចហើយ គឺជាការស្រោចវ៉ាក់សាំងជូនប្រជាជនកម្ពុជាក្នុងគោលដៅ១០លាននាក់ ហើយបច្ចុប្បន្នសម្រេចបានជិត១០០ភាគរយ និងកំពុងបន្តចាក់ជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំបន្ថែមទៀត ។
លោកជំទាវបន្ថែមទៀតថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ធ្វើឡើងចាប់ពីប្រជុំជន ដល់ជនបទ មិនប្រកាន់ឋានៈ ជាតិសាសន៍ និន្នាការនយោបាយនោះឡើយ ដោយរាប់ទាំងពលករខ្មែរមកពីក្រៅប្រទេស ក៏ត្រូវទទួលបានដោយឥតគិតថ្លៃ ។

ទាក់នឹងវ៉ាក់សាំងនេះដែរ លោកAndreas Zurbrugg បានជម្រាបជូនលោកជំទាវ ម៉ែន សំអន ថា រដ្ឋាភិបាលអូស្ត្រាលី បានចំណាយថវិកាប្រមាណជា៣៥លានដុល្លារលើគម្រោងមួយក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា ដែលបានសហការណ៍ជាមួយក្រសួងសុខាភិបាលកម្ពុជា អង្គការយូនីសែហ្វ និងអង្គការសុខភាពពិភពលោក ។
លោកAndreas Zurbrugg បន្តទៀតថា គម្រោងជំនួយវ៉ាក់សាំងកូវីដ-១៩នេះ គឺយើងមិនមែនតែទិញវ៉ាក់សាំងតែមួយមុខនោះទេ យើងជួយទូទៅលើលទ្ធកម្ម បច្ចេកទេស ការបណ្តុះបណ្តាលពេទ្យ ធ្វើយ៉ាងណា ឲ្យគាត់ទុកដាក់ និងដឹកជញ្ជូនវ៉ាក់សាំង ឲ្យមានប្រសិទ្ធភាព ។ រដ្ឋាភិបាលអូស្ត្រាលីក៏បានគិតពិចារណា ទៅលើការបន្ថែមវ៉ាក់សាំងថ្មី ដែលផ្អែកតាមស្ថានភាពជាក់ស្តែង ព្រោះនៅកម្ពុជាយើងបានវ៉ាក់សាំងច្រើនណាស់ហើយ ចឹងវ៉ាក់សាំងថ្មីអូស្ត្រាលីមក ក៏ដូចជាវ៉ាក់សាំងដូសទី៣ ឬសម្រាប់កុមារ ដែលយើងកំពុងពិចារណា បន្ថែមពីលើនេះទៀត នឹងកំពុងធ្វើការជាមួយភាគីខាងលើ សំដៅធ្វើយ៉ាងណា ឲ្យជនងាយរងគ្រោះ នៅតំបន់ដាច់ស្រយាល ដូចជាកុមារ ឬស្ត្រីពិការ ជាដើម ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ ខ្ញុំមានការអបអរសាទរណាស់ អ្វីដែលឯកឧត្តមបានលើកទ្បើងខាងលើ ទាក់ទងទៅនិងសហប្រតិបត្តិការដល់រដ្ឋាភិបាលយើងខ្ញុំ ។

លោកជំទាវបន្តថា ដើម្បីជំនះនូវបញ្ហាលំបាក ប្រឈមជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលយើងខ្ញុំ ក៏មានបញ្ហាដោះស្រាយ ការលំបាកជាច្រើន ក្នុងជីវភាពរស់នៅរបស់ប្រជាជន ដូចជាការផ្តល់ស្បៀង សម្រាប់ពួកគាត់ ហើយក៏មិនមែនសម្រាប់ផ្គត់ផ្គង់តែក្នុងប្រទេសនោះទេ យើងក៏មានពលរដ្ឋចំណាកស្រុក មកពីប្រទេសថៃ ម៉ាទ្បេស៊ី និងវៀតណាម ដែលយើងត្រូវការគិតគូរខ្ពស់ ។
លោកជំទាវ ម៉ែន សំអន បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា ប្រសិនបើការឆ្លងនេះ មានការថយចុះ អត្រាស្លាប់ថយចុះកម្ពុជានឹងឈានទៅបើកសេដ្ឋកិច្ច ទូទាំងប្រទេសទ្បើងវិញ ពេលនោះ ស្ត្រីនិងកុមារ របស់យើង និងប្រកបមុខរបរ រកចំណូលបានវិញ ដូចកន្លងមក៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


