ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ការគ្រប់គ្រងគ្រោះមហន្តរាយគឺជាការងារអន្តរវិស័យ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងថា ការគ្រប់គ្រងគ្រោះមហន្តរាយគឺជាការងារអន្តរវិស័យ និងមានលក្ខណៈប្រទាក់ក្រឡាដែលតម្រូវឱ្យមានការចូលរួមពីគ្នា និងគ្រប់វិស័យ សំដៅកាត់បន្ថយហានិភ័យ ដែលមានស្រាប់ និង ត្រៀមបង្ការហានិភ័យថ្មីដើម្បីបញ្ចៀសគ្រោះមហន្តរាយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងបែបនេះ នៅក្នុងសារលិខិតនាឱកាស ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដែលយើងម្នាក់ៗត្រូវចូលរួម និងចាត់ទុក ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចយើងទាំងអស់គ្នា។ ជារួមការគ្រប់គ្រងគ្រោះមហន្តរាយគឺជាការងារអន្តរវិស័យ និងមានលក្ខណៈប្រទាក់ក្រឡាដែលតម្រូវឱ្យមាន ការចូលរួមពីប្រជាជនយើងម្នាក់ៗ គ្រួសារ សហគមន៍ ក្រសួង ស្ថាប័ន ផ្នែកឯកជន សង្គមស៊ីវិល សំដៅកាត់បន្ថយហានិភ័យដែលមានស្រាប់ ត្រៀមបង្ការហានិភ័យថ្មីដើម្បីបញ្ចៀសគ្រោះមហន្តរាយ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្រាប់កម្ពុជាគ្រោះមហន្តរាយជំងឺកូវីដ-១៩ និង មេរោគបំប្លែងថ្មីកំពុងកើតមាននៅទូទាំងប្រទេស រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើនមានជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍ជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាជៀសផុតពីជំងឺឆ្លងកូវីដ-១៩។ ចំណុចយុទ្ធសាស្រ្តជាគន្លឹះសំខាន់គឺការចាក់វ៉ាក់សាំងជូនប្រជាជនដោយ ឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីជួយដល់ការគ្រប់គ្រងការឆ្លងរាលដាលការកាត់បន្ថយអត្រាព្យាបាលនិងអត្រាមរណៈ។ នៅក្នុងឆ្នាំនេះក៏ដូចជាឆ្នាំ២០២០ដែរ បន្ថែមពីលើជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី គ្រោះមហន្តរាយដោយធម្មជាតិបានបំផ្លិចបំផ្លាញអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ ដូចមានខ្យល់កន្ត្រាក់ ជំនន់ទឹក ភ្លៀង រន្ទះបាញ់ បាក់ច្រាំងទន្លេ រាំងស្ងួត ជំងឺឆ្លងនិងគ្រោះមហន្តរាយដោយមនុស្ស អគ្គិភ័យជាដើម។ល។ កើតមានស្ទើរគ្រប់រាជធានីខេត្តនៅទូទាំងប្រទេស។
ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការគាំពារដល់ប្រជាជនក្នុងពេលនិងក្រោយពេលគ្រោះមហន្តរាយតាមរយៈយន្តការ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយមានកិច្ចសហការពី កាកបាទក្រហមកម្ពុជាចលនាយុវជន និងគ្រប់តួអង្គពាក់ព័ន្ធពិសេសតួអង្គសំខាន់នោះគឺ កងយោធពលខេមរភូមិន្ទន គរបាលជាតិ កងរាជអាវុធហត្ថដែលបានបំពេញ កាតព្វកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការស្រោចស្រង់អាយុជីវិតប្រជាជននៅពេលមានវិបត្តិគ្រោះមហន្តរាយកើតឡើងផង។

ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យជនរួមជាតិត្រូវប្រកាន់ខ្ជាប់ជារៀងរហូតនូវវប្បធម៌ចែករំលែក ដោយឈរលើស្មារតីជួយគ្នាទៅវិញទៅមក សហការឱ្យកាន់តែរឹងមាំថែម ទៀតជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយរំលែកទុក្ខលំបាកប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេស។ បន្តពង្រឹងស្មារតីសាមគ្គីភាព និងឯកភាព ជាតិថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាសុខុមាលភាព ជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមមុតមាំថា ការប្រារព្ធ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ នេះនឹងផ្តល់ការចូលរួមយ៉ាងសកម្មពីប្រជាជនម្នាក់ៗប្រកបដោយស្មារតីភ្ញាក់រលឹករួមគ្នាបង្ការហានិភ័យ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


