Connect with us

ព័ត៌មានជាតិ

រថយន្ដRangeRoverបុករបាំង​ថ្មពុះចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យបុរសម្នាក់រងរបួស

បានផុស

នៅ

​គូរ​ស្នេហ៍​មួយគូ​របើក​រថយន្ត​ស៊េរី​ទំនើ​ប​ម៉ាក​RANGE ROVER មួយគ្រឿង​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​ខ្ទាត​មួយ​កង់​ទៅ​ប៉ះ​ម៉ូតូ​ហុងដា​មួយគ្រឿង​រងរ​បួ​សបុរ​សម្នាក់​ចំណែក​រថយន្ត​បែក​កង់​ទៅមុខ​លែងរួច​។

ហេតុការណ៍នេះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH 9998 បើ​កបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើ​រ​ជាមួយ​នារី​ម្នាក់ទៀត ធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ស្រាប់តែ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​ខ្ទាត​របាំងថ្ម​ទៅ​ប៉ះម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GT 4891 បើ​កបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើ​រ​បញ្ច្រាសទិស​គ្នា​ធ្វើ​ឱ្យ​ដួល​រងរបួស​ស្រាល ចំណែក​ម៉ូតូ​និង​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។

ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​ចំណុច​កើត​ហេតុ​និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ស្ទូច​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រងចាំ​ដោះ​ស្រាយ​តាមច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម