ព័ត៌មានជាតិ
លោកវង សូត ៖ មន្ត្រីជំនាញតាមរាជធានីខេត្តត្រូវបន្តសកម្មភាពលើកកម្ពស់ការអនុវត្តគោលនយោបាយការពារកុមារ
ភ្នំពេញ ៖ លោកវង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការស្នើសុំឲ្យមន្ត្រីជំនាញតាមបណ្តារាជធានីខេត្តបន្តសកម្មភាពលើកកម្ពស់ការលេីកកម្ពស់ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ។
លោក វង សូតថ្លែងបែបនេះនៅក្នុងសិក្ខាសាលាស្តីអំពី «ការលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ»ដែលមានការចូលរួមពីសំណាក់សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនិងខាងអង្គការភ្លែនអន្តរជាតិកម្ពុជាផងដែរនាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ។
លោក វង សូតថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានទិសដៅយុទ្ធសាស្ត្រជាច្រើនសម្រាប់អនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលក្នុងនោះក៏មានវិស័យគាំពារសង្គម ការពារសិទ្ធិសេរីភាពកុមារ ជនមានពិការភាព គ្រួសារក្រីក្រ ជនងាយរងគ្រោះនិងសមាគមមនុស្សចាស់នៅកម្ពុជាហើយបន្តសកម្មភាពលើកកម្ពស់ការលេីកកម្ពស់ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារផងដែរ។
លោកបានបង្ហាញនូវសុច្ឆន្ទៈដ៏ប្រសើរមួយ ក្នុងការចូលរួមលើកកម្ពស់វិស័យគាំពារសង្គម គ្រួសារក្រីក្រ ជនងាយរងគ្រោះដោយជំងឺកូវីដ១៩និងសមាគមមនុស្សចាស់ក្នុងវិស័យសង្គមកិច្ចដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ នាពេលថ្មីៗនេះរួមនឹងប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារផងដែរ ដែលស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំរួចជាស្រេចនោះតែម្ដង៕
ដោយ ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ