Connect with us

ព័ត៌មានជាតិ

លោក​វង សូត និងភរិយា អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា នៅ​វត្ត​គិរី​ជ​យា​រាម ហៅ​វត្ត​ក្រញូង ​ចំណាយ​ថវិកា​ប្រមាណ​ជាង​៥០២​លាន​រៀល

បានផុស

នៅ

ត្បូងឃ្មុំ ៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ភរិយា បាន​អញ្ជើញ​ជា​អធិបតីភាព សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា នៅ​វត្ត​គិរី​ជ​យា​រាម ហៅ​វត្ត​ក្រញូង ចំណាយ​ថវិកា​សរុប​ចំនួន ៥០២,៤៦៣,២០០ រៀល និង ៥,០០០ ដុល្លារ​សហរដ្ឋអាមេរិក ស្ថិតក្នុង​ឃុំ​វាល​ម្លូរ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​សំណេះសំណាល លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើក​ឡើង​ថា ពិធី​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា នៅ​វត្ត​គិរី​ជ​យា​រាម ហៅ​វត្ត​ក្រញូង ដែល​បាន​ប្រារព្ធ​ឡើង​នាឱកាស​នេះ គឺជា​សមិទ្ធផល​ថ្មី ដែល​បង្ហាញឱ្យឃើញ​ពី​ការរីកចម្រើន ក្នុង​វិស័យ​ពុទ្ធចក្រ ដែល​កើតឡើង​ពី​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នេះ គឺ ប្រទេសជាតិ​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ការ​ទប់ស្កាត់​បាន​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​ជោគជ័យ​ទាំងនេះ ផ្តើម​ចេញពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់ សម្ដេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ និង​អនុវត្ត​ប្រកបដោយ​ជោគជ័យ នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ និង​វិធានការ​កែទម្រង់​មុត​ស្រួច​ជាច្រើន សំដៅ​ជំរុញ​នូវ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា​លើ​គ្រប់​វិស័យ​ប្រកប ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។

លោក​រដ្ឋមន្ត្រី បន្ត​ថា វិស័យ​សាសនា អាច​រីកលូតលាស់​ទៅ​បាន​អាស្រ័យ​ដោយមាន​ការដឹកនាំ​គ្រប់គ្រង​របស់​ព្រះចៅ​អធិការ​, ព្រះ​តេជគុណ​ព្រះសង្ឃ​, គណៈ​គ្រប់គ្រង​-​អាចារ្យវត្ត ជាពិសេស​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ​។ ការ​រក្សាបាន​នូវ​ស្មារតី​សាមគ្គីភាព និង​វប្បធម៌​ចែករំលែក ក្នុង​ការ​កសាង​អភិវឌ្ឍ​មូលដ្ឋាន និង​ស្រុកកំណើត​របស់​ខ្លួន គឺ​ពិតជា​កត្តា​រួមចំណែក​ដ៏​ធំធេង​ក្នុង​ការ​ជួយ​ដល់​រាជរដ្ឋាភិបាល ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​ប្រជាជន​ទាំង​លើ​ការផ្តល់​សេវាសាធារណៈ និង​ការគិតគូរ​យកចិត្តទុកដាក់​អំពី​សុខភាព​ផ្លូវចិត្ត តាមរយៈ​ការបង្ក លក្ខណៈ​ដល់​ការគោរព​បដិបត្តិ​គ្រប់​សាសនា ទៅតាម​ជំនឿ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ក្នុង​បរិយាកាស​អំណោយផល​នៃ​សុខសន្តិភាព​, សិទ្ធិសេរីភាព និង​ជីវភាព​ល្អប្រសើរ​របស់​ប្រជាជន។

លោក​រដ្ឋមន្ត្រី ក៏​សូម​ចូលរួម​ត្រេកអរ និង​សាទរ​ចំពោះ​សមិទ្ធផល​ជាច្រើន ដែល​កំពុង​កើតឡើង​នៅក្នុង​ស្រុក​ពញាក្រែក ក៏ដូចជា​នៅ​ទូទាំងប្រទេស។ ដូច្នេះ សូម​បន្ត​ចូល​រួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ធានា​បាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត ពិសេស​ការធានា បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អប្រសើរ បម្រើ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

លើសពី​នេះ ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ផ្តល់​ការគាំទ្រ និង​ជំនឿ​ទុកចិត្ត​មកលើ សម្តេច​តេ​ជោ ក្នុង​ការ​បន្ត​ដឹកនាំ​បម្រើ​ជាតិ និង​ប្រជាជន​ទៅមុខ​បន្ថែមទៀត។

បើ​តាម​របាយការណ៍​រប​ស់លោក លី សុភា​លីន អភិបាលស្រុក​ពញាក្រែក បាន​ឲ្យ​ដឹងថា កុដិ និង សមិទ្ធផល​នានា​នៅ​វត្ត​គិរី​ជ​យា​រាម ហៅ​វត្ត​ក្រញូង ដែល​ត្រូវ​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅថ្ងៃនេះ គឺ​មនុញ្ញផល​ថ្មី​មួយទៀត ដែល​បាន​កសាង​ឡើង​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី​, លោក​រដ្ឋមន្ត្រី វង សូត និង​លោកស្រី ហេង ពៅ​, លោក​បណ្ឌិត ប៉ា ម៉េង​ហុក និង​ភរិយា ព្រមទាំង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​វាល​ម្លូរ រួម​ជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស តប​តាម​សំណើ​របស់​ព្រះចៅអធិការ គណៈកម្មការ អាចារ្យ វត្ត​គ្រញូង ដោយ​បាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ ហើយ​បាន​សាងសង់​រួចរាល់​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ ២០២៣ ចំណាយ​ថវិកា​សរុប​ចំនួន ៥០២,៤៦៣,២០០ រៀល និង ៥,០០០ ដុល្លារ​សហរដ្ឋអាមេរិក​ផងដែរ៕

ដោយ ៖ សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម