ព័ត៌មានជាតិ
ពលរដ្ឋ ៥០០គ្រួសារក្នុងស្រុករមាសហែកទទួលបានស្បៀង និងប្រាក់ឧបត្ថម្ភដោះស្រាយជីវភាព
(ស្វាយរៀង): លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ម៉ែន វិបុល អភិបាលខេត្ត ថ្នាក់ដឹកនាំប្រតិភូរាជដ្ឋាភិបាល មន្ត្រីរាជការស្រុក/ខេត្ត ជាច្រើនបានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារអតីតយុទ្ធជនចំនួន៤០០គ្រួសារ និងគ្រួសារជួបការលំបាកចំនួន១០០គ្រួសារ ស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

លោក ម៉ែន វិបុល អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ទជននិង យុវនីតិសម្បទា ដែលបានអញ្ជើញចុះសួសុខទុក្ខដល់គ្រួសារអតីតយុទ្ធជននៅទីនេះ។
លោក ម៉ែន វិបុល បានបញ្ជាក់ថា កន្លងទៅរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពនានា បានយកចិត្តទុកដាក់ចុះជួយដល់គ្រូសារអតីតយុទ្ធជនក្នុងភូមិជីកដីទាំង ៤០០គ្រួសារ ខ្នងផ្ទះ និងបង្កើតមុខរបរសកម្មភាពសេដ្ឋកិច្ចនៅទីនេះ ដោយផ្ទាល់ ដែលអាចធ្វើឲ្យអតីតយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគាត់មានឱកាសក្នុងការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារតាមរយៈការបង្កើតសហគមន៍ដាំដំណាំបន្លែសេរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារ។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជន បានពាំនាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារអតីតយុវជនទាំងអស់នៅទីនោះក្នុងក្តីនឹករលឹក។
ជាមួយគ្នានេះលោក វង សូត បានណែនាំទៅដល់មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរកិច្ចការនារីខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បន្តសហការគ្នាដើម្បីរៀបចំផែនការជួយគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារលើការងារបណ្ដុះបណ្ដាលជំនាញផ្សេងៗដើម្បីរកប្រាក់ចំណូលក្នុងក្រុងគ្រួសារឲ្យមានជីវភាពល្អប្រសើរឡើងបន្ថែមទៀត។

លោក ក៏បានណែនាំឲ្យមន្រ្តីថ្នាក់ក្រោម ផ្ដល់សេវាសាធារណៈនានា ទាំងសេវាតម្រូវការ និងសេវាសំណូមពរការប្រើប្រាស់ ប័ណ្ណ បសស សម្រាប់ការទៅពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ និងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលផ្ដល់អត្ថប្រយោជន៍ទៅដល់អតីតយុទ្ធជន។
ដោយឡែកអំណោយដែលផ្ដល់ជូនដល់គ្រួសារអតីតយុទ្ធជន និងគ្រួសារមានជីវភាពខ្វះខាតទាំង ៥០០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២០គីឡូក្រាម, មី១កេះ, ត្រី ខ១យួរ, ទឹក ត្រី១យូរ, ទឹកស៊ីអ៊ីវ១យួរ, សាប៊ូអនាម័យ រួមនិងថវិការ១០០,០០០រៀលផងដែរ៕ ដោយ:ភក្ដី

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


