ព័ត៌មានជាតិ
វង់សុនន្ទកវីតន្ត្រីខ្មែរ បង្ហាញឧបករណ៍ភ្លេងសឹងបាត់បង់ ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ វគ្គផ្ដាច់ព្រ័ត្រ
ដើម្បីអបអរសាទរ ដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ប្រធានបទ “សិល្បៈបុរាណចម្រុះ” នារាត្រីថ្ងៃទី ៩ ខែធ្នូនេះ ក្រុម វង់សុនន្ទកវីតន្ត្រីខ្មែរ បានសហការជាមួយប្រធានក្រុមវង់ភ្លេងការបុរាណខ្មែរ ដែលជាម្ចាស់ជយលាភីលេខ១ នៃកម្មវិធីវង់តន្ត្រីខ្មែរ កាលពីរដូវកាលទី១ បានបង្កើតនូវផ្ទាំងទស្សនីយភាពពិសេស នៃការប្រគំរួមគ្នានៃឧបករណ៍ភ្លេងបុរាណខ្មែរជាច្រើន។

ការសម្ដែងនេះ បានរំលឹក និងគាស់កកាយនូវកេតនភណ្ឌឧបករណ៍តន្ត្រីខ្មែរ ដែលបានកប់បាត់ និងអវត្តមានក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយសារតែប្រទេសជួបប្រទះនូវសង្គ្រាម និងសម័យអន្តរកាលជាច្រើនជំនាន់ ឯឧបករណ៍តន្ត្រីខ្លះទៀត ក៏មានវ័យចំណាស់ខ្លាំង សឹងតែលែងមានគេស្គាល់ តួយ៉ាងរួមមាន អង្កួច ស្លឹក ស្នែង គែន និង ពិណជាដើម។

ម្យ៉ាងវិញទៀត ទស្សនីយភាពដ៏ពិសេសនេះ គឺដើម្បីបង្ហាញពីភាពច្នៃប្រឌិត នៃការច្របាច់បញ្ចូលគ្នា នៃឧបករណ៍ដ៏កម្រទាំងអស់នេះ រួមជាមួយឧបករណ៍ភ្លេងដទៃទៀត ក្នុងគោលបំណង បំផុសទឹកចិត្តស្រឡាញ់ និងគាំទ្រ ហើយរួមគ្នាថែរក្សាការពារ កេរដំណែលវប្បធម៌ដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក ក្រោមម្លប់នៃសុខសន្តិភាពនាពេលបច្ចុប្បន្ននេះ។

គួររំឭកថា កម្មវិធី “វង់តន្រ្តីខ្មែរ” រដូវកាលទី២ ត្រូវបានផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ហើយមានការគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្រ្តីករ និងសហការផ្សព្វផ្សាយដោយ ស្ថានីយទូរទស្សន៍ BTV។

កម្មវិធី “វង់តន្ត្រីខ្មែរ” រៀបចំឡើងក្នុងគោលបំណង ចូលរួមលើកកម្ពស់ ការថែរក្សា ការពារសិល្បៈ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដែលជាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរទៅ កាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរជំនាន់ក្រោយ និងបរទេសបានស្គាល់ឱ្យកាន់តែច្រើន។ ទន្ទឹមនេះ កម្មវិធី “វង់តន្ត្រីខ្មែរ” ក៏បានលើកតម្លៃ និងសម្រស់នៃឧបករណ៍បុរាណ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតម្រូវឱ្យ បេក្ខភាពចូលរួមប្រកួត រៀបចំខ្លួន ស្លៀកពាក់ទៅ តាមទម្រង់ ស្រស់ស្អាតតាមបែបប្រពៃណីបុរាណខ្មែរក្នុងអំឡុងពេលប្រគំក្នុងការប្រកួត ហើយក្រុមបេក្ខភាពចូលរួមប្រកួតគឺ ត្រូវវាយតម្លៃដោយគណៈកម្មការសាស្រ្តាចារ្យមេប្រយោគ ដែលពោរពេញដោយបទពិសោធក្នុងវិស័យសិល្បៈបុរាណខ្មែរ។

គួរបញ្ជាក់ថា ជយលាភីលេខ១ កម្មវិធី “វង់តន្រ្តីខ្មែរ” រដូវកាលទី២ ឆ្នាំ ២០២១ បានទៅ លើ ក្រុមទេពបទុមវង្សពិណពាទ្យ, ម្ចាស់ជយលាភីលេខ២ គឺក្រុមយុវជនល្ខោនខោលកម្ពុជា និងម្ចាស់ជយលាភីលេខ៣ គឺក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


