ព័ត៌មានជាតិ
ចិនផ្តល់ម៉ាស់២ម៉ឺននិងសម្ភារៈមួយចំនួនដល់ក្រសួងទេសចរណ៍ដើម្បីចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩
ភ្នំពេញ ៖ មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំទីក្រុងភ្នំពេញបានផ្តល់ម៉ាស់ចំនួន ២ម៉ឺន និងសម្ភារៈមួយចំនួនដល់ក្រសួងទេសចរណ៍ដើម្បីចូលរួមការរាតត្បាតនៃជំងឺកូវីដ១៩ពិសេសព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា។
អំណោយទាំងនេះត្រូវបានលោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំទីក្រុងភ្នំពេញបានប្រគល់ជួនលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍។

លោករដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថាសម្ភារទាំងនេះ ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកបានបន្តថា «ក្រសួងនឹងចែកជូនមន្ត្រីរាជការក្រសួងទេសចរណ៍ ប្រើប្រាស់សម្រាប់កិច្ចប្រជុំនានា ហើយមួយចំណែកទៀត នឹងប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ ដែលមាន ឯកឧត្តម រដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ ពិសេសនៅក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍»។

លោកបានបន្ថែនទៀតថាកាយវិការមនុស្សធម៌នេះ បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយផ្លែផ្ការវាងកម្ពុជា-ចិន ដែលត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅថែមទៀតរហូតឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ហើយការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដូងតែមួយ រវាងកម្ពុជា-ចិន។
បន្ថែមលើនេះលោកបានបញ្ជាក់ថា ស្ថិតក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ-១៩នេះ មិត្តចិនបានបង្ហាញឱ្យឃើញពីអត្ថន័យដ៏ជ្រាលជ្រៅ និងគោលជំហរយ៉ាងច្បាស់លាស់ ក្នុងការជួយដល់កម្ពុជាលើគ្រប់វិស័យ ដើម្បីឈានទៅសម្រេចឱ្យបាននូវ «សហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជា»៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


