Connect with us

ព័ត៌មានជាតិ

បន្ទប់សណ្ឋាគារ ខេត្តសៀមរាប ថ្លៃជាង នៅភ្នំពេញ, តម្លៃលើស ៥ ពាន់ដុល្លារ ក្នុង១យប់

បានផុស

នៅ

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​​ (CATA) មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី​” នូវឈ្មោះសណ្ឋាគារនៅខេត្តសៀមរាបដែលជាលំដាប់សណ្ឋាគារមានតម្លៃខ្ពស់ ដែលក្នុងចំណោមសណ្ឋាគារលំដាប់ផ្កាយ ៥ ទាំងនោះ មានបន្ទប់ជួលស្នាក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុង ១ យប់ តម្លៃ គឺចន្លោះពី ២២០ ដុល្លារ ដល់ ៥ ១៨៥ ដុល្លារ ខណៈសណ្ឋាគារនៅរាជធានីភ្នំពេញ មានថ្លៃបន្ទប់ គឺចន្លោះពី ១២០ ដុល្លារ ដល់ ៤ ៨០០ ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឆាយ ស៊ីវលីន បង្ហាញឈ្មោះសណ្ឋាគារចំនួន ៧ ដែលមានតម្លៃបន្ទប់ខ្ពស់នៅខេត្តសៀមរាប មានដូចជា៖

សណ្ឋាគារ Park Hyatt Siem Reap

សណ្ឋាគារ Raffles  Grand Hotel d’Angkor

សណ្ឋាគារ Amansara

សណ្ឋាគារ Shinta Mani Angkor

សណ្ឋាគារ Anantara Angkor

សណ្ឋាគារ Sokha Siem Reap Resort & Convention

សណ្ឋាគារ Bensley Collection – Shinta Mani Wild

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​​ រូបនេះលើកឡើងថា តម្លៃខាងលើជាតម្លៃទូទៅ ដោយតារាងសណ្ឋាគារទាំងអស់អត់អាចបង្ហាញជាសាធារណៈទេ។ លោកស្រីបញ្ជាក់ថា មានសណ្ឋាគារខ្លះបានបង្ហាញតម្លៃតាមគេហទំព័ររបស់ខ្លួន ហើយសណ្ឋាគារខ្លះមានការប្រែប្រួលតម្លៃ ឬបញ្ចុះតម្លៃ តាមពេលវេលា ឬឱកាសបុណ្យទាននានា។

បើតាមសួរផ្ទាល់ និងតួលេខគេហទំព័រនៃសណ្ឋាគារ ចំនួន ៤ ក្នុងចំណោមសណ្ឋាគារខាងលើ បានបង្ហាញតម្លៃស្នាក់នៅ ដោយសណ្ឋាគារ សណ្ឋាគារ Amansara តម្លៃមួយយប់ពី ១ ៣២៥ ដុល្លារ ទៅ ២ ២៥០ ដុល្លារ, សណ្ឋាគារ Bensley Collection – Shinta Mani Wild តម្លៃពី ១ ៥៩៥ ដុល្លារ (តម្លៃពេញ ២ ៣៤៥ ដុល្លារ) ទៅ ២ ៩៤០ ដុល្លារ (តម្លៃពេញ ៤ ៣២០ ដុល្លារ)៕​

“កម្ពុជាថ្មី” នឹងបង្ហាញឈ្មោះខេត្ត ដែលមានសណ្ឋាគារមានតម្លៃបន្ទប់ខ្ពស់ ជាងគេ នៅកម្ពុជា ជាបន្ត។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម