ព័ត៌មានជាតិ
សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ រដ្ឋបាលខេត្តបាត់ដំបង ទៅលើការលាឈប់របស់មន្ត្រីសាលាខេត្ត
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺជូនសាធារណជន ឆ្លើយតបទៅនឹង ការចោទប្រកាន់ដែលថា រដ្ឋបាលខេត្តបាត់ដំបងធ្វើការនិយមបក្សពួក ទើបធ្វើឱ្យមានមន្ត្រីស្នើសុំលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ។
យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ដែល កម្ពុជាថ្មី ទើបទទួលបាន រដ្ឋបាលខេត្តបាត់ដំបងបានអះអាងថា លោក លី ឌីនូរី បច្ចុប្បន្នជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ដែលកន្លងមកធ្លាប់កាន់មុខតំណែងជាអភិបាលរងនៃអភិបាលស្រុកថ្មគោល ប៉ុន្តែដោយសារតែភាពអសកម្មក្នុងការបំពេញតួនាទីរបស់លោក និងការអនុវត្តតួនាទី ភារកិច្ចមិនចុះសម្រុង ជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលស្រុកថ្មគោលផងនិងពុំបានមកបំពេញ ភារកិច្ចនៅអង្គភាពឲ្យបានជាប់លាប់ផងនោះ ទើបក្រសួងមហាផ្ទៃបានផ្ទេរភារកិច្ចមកជាមន្ត្រីសាលាខេត្តបាត់ដំបងវិញ។

ដោយអវត្តមានគ្មានច្បាប់ពី ២ទៅ៣ថ្ងៃ ជាពិសេស ក្នុងរយៈពេល០២សប្តាហ៍ ចុងក្រោយ សាមីខ្លួនបានអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នា ដោយគ្មានមូលហេតុ និងគ្មានការជូនដំណឹង មកអង្គភាពសាមី ទើបត្រូវបានរដ្ឋបាលខេត្តធ្វើលិខិតអញ្ជើញលើកទី១ ដើម្បីឲ្យលោក លី ឌីនូរី មក បំពេញការងារដើម្បីទុកឱកាសឲ្យមន្ត្រីរូបនេះកែប្រែកំហុសខ្លួនឡើងវិញ។
ប៉ុន្តែផ្ទុយទៅវិញ លោកពុំបានចូលមកបង្ហាញខ្លួននៅការិយាល័យគ្រប់គ្រងបុគ្គលិកតាមការអញ្ជើញដើម្បីសាកសួរព័ត៌មាននោះទេ បែរជាធ្វើការបង្ហោះសារ និងរូបភាពនៅលើគណនីហ្វេសបុករបស់ខ្លួន ដែលនាំឲ្យសាធារណជនមានការភាន់ច្រឡំមកលើការដឹកនាំរបស់រដ្ឋបាលខេត្តបាត់ដំបងថែមទៀត។ សូមអានខ្លឹមសារទាំងស្រុង ជុំវិញការសុំលាឈប់ពីមន្ត្រីរាជការស៊ីវិលរបស់លោក លី ឌីនូរី៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


