ព័ត៌មានជាតិ
អ្នកវិនិយោចិនម្នាក់ ផ្តល់អាហារូបករណ៍ដល់សិស្សទើបជាប់បាក់ឌុបចំនួន១០០កន្លែង
លោក ចេន ហ្ស៊ីជាអ្នកវិនិយោគចិនម្នាក់ដែលមានកេរ្តិ៍ល្បីល្បាញដែលកំពុងវិនិយោគនៅប្រទេសកម្ពុជាបានផ្តល់អាហារូបករណ៍ចំនួន១០០ កន្លែងដល់សិស្សដែលទើបជាប់បាក់ឌុបថ្មីៗនេះឱ្យបន្តការសិក្សាមុខវិជ្ជាផ្សេងៗនៅតាមសាកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃ។
អាហារូបករណ៍ ចេន ហ្ស៊ី នេះជាកម្មវិធីមួយដែលមានការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡានិងមូលនិធិព្រីនស៍។
យោងតាមសេចក្តីប្រកាសព័ត៍មានចុះថ្ងៃទី១៩មករានេះបានឱ្យដឹងថាសិស្សដែលទទួលបានអាហារូបករណ៍នេះនឹងទទួលបានការចេញថ្លៃសិក្សាប្រាក់ឧបត្ថម្ភប្រចាំខែនិងឱកាសការងារក្រៅម៉ោងហើយសិក្សាទៅលើមុខវិជ្ជាចំនួន៦ក្នុងនោះរួមមានព័ត៌មានវិទ្យា, វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន,ធុរកិច្ចអន្តរជាតិ,ប្រព័ន្ធផ្សព្វផ្សាយនិងសារទូរគមនាគមន៍ដែលមុខវិជ្ជាទាំងនេះសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ចំណែក មុខវិជ្ជាសំណង់សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងមុខវិជ្ជាសេដ្ឋកិច្ចឌីជីថល និងបដិសណ្ឋារកិច្ចសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

បើតាមសេចក្តីប្រកាសព័ត៍មានដដែលបានបន្តថាកាលបរិច្ឆេទបិទបញ្ចប់ទទួលពាក្យស្នើសុំអាហារូបករណ៍ ចេន ហ្ស៊ីនឹងប្រព្រឹត្តិទៅ ត្រឹមថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបំពេញ និងដាក់ពាក្យតាមរយៈការស្កែន QR កូដ ដែលមានភ្ជាប់នៅក្នុងផ្ទាំងរូបភាព ឬតាមរយៈតំណរភ្ជាប់ www.phg.moe/czs ។ កម្មវិធីអាហារូបករណ៍នេះ គឺសម្រាប់តែសិស្សថ្នាក់ទី ១២ សញ្ជាតិខ្មែរ ដែលបានប្រលងជាប់បាក់ឌុបក្នុងឆ្នាំសិក្សា ២០២១ តែប៉ុណ្ណោះ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ