Connect with us

ព័ត៌មានជាតិ

សិស្សានុសិស្សជាង១៣០០នាក់នៅស្រុកព្រៃឈរទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ​

បានផុស

នៅ

សិស្សានុសិស្ស​ជាង​១៣០០​នាក់​នៅ​វិទ្យាល័យ​ ហ៊ុន សែន គរ និង​សាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំ​គរ​​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ទទួលបាន​ប៉ម​ចម្រោះ​ទឹកស្អាត ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ពី​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា​។​

នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត Aqua Towers ទី​១ដែល​ត្រូវបាន​ដំឡើង​ក្នុង​ឆ្នាំ​២០២២ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង AquaTowerបន្ថែម​ពីលើ​ប៉ម​ចម្រោះ​ទឹក​ចំនួន៣១​ផ្សេងទៀត​ដែល​ត្រូវបាន​ដាក់អោយ​ដំណើរការ​រួចហើយ​នៅ​ទូទាំងប្រទេស​កម្ពុជា​ គិត​ចាប់ពី​ឆ្នាំ​២០១៦​មក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ការសហការ​ជាមួយនឹង​មូលនិធិ Planet Water​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា មាន​គោលបំណង​ផ្តល់​លទ្ធភាព​ទទួលបាន​ទឹកស្អាត និង​សុវត្ថិភាពព្រមទាំង​កន្លែង​លាង​សម្អាត​ដៃដល់​ប្រជាជន​ប្រហែល ១២.៦០០​នាក់​ក្នុង​មួយថ្ងៃដោយ​ផ្តោតលើ​កុមារ​អាយុ​ចាប់ពី១២ឆ្នាំ​ឡើងទៅ​។ លើសពីនេះ​ទៀតគម្រោង​នេះ​មាន​គោលបំណង​ជំរុញ​ការផ្លាស់ប្តូរ​ឥរិយាបថ​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​ការ​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព ការប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព និង​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន​ស​ម្រា​សិស្សានុសិស្ស​ក្នុង​ចំនួន​រហូតដល់៤.៦៥៥​នាក់ ព្រមទាំង​បង្កើន​ការចូលរួម​របស់​សហ​គម​ន៍ជុំវិញ​នឹង​លទ្ធភាព​ទទួលបាន​ទឹកស្អាត​។​

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ប៉ម​ចម្រោះ​ទឹកស្អាត Aqua Towers ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក​AquaSan គម្រោង​ទី​៣២ កាលពី​ថ្ងៃ​ទិ​១៩​មករា លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)បាន​មានប្រសាសន៍ថា ​ការបង្កើន​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យនិង​ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធភាពពិតជា​អាច​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ និង​អាចរួមចំណែក​យ៉ាងច្រើន​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ។​

លោក​បាន​បន្តថា​ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ឃុំ​គរ នៃ​ស្រុក​ព្រៃឈរលោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា និងក្រុមការងារ​ស្ម័គ្រ សម្រាប់​AQUA TOWER​តាមរយៈ​គំនិត​ផ្តួចផ្តើម​ទឹកស្អាត​របស់​កូ​កា​-​កូ​ឡាវា​នឹង​ធានាថា​កុមារ​នៅទីនេះ​នៅក្នុង​ស្រុក​ព្រៃឈរ​នឹង​ធំ​ឡើង​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ីដែលមាន​សុខ​ភាពល្អ​ជាមួយនឹង​ទឹកស្អាត និង​សុវត្ថិភាព​។​

លោក Arup Sinha Roy នាយក​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុនកូ​កា​-​កូ​ឡា កម្ពុជា បាន​មាន​ប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា បរិស្ថានសង្គម និង​អភិបាលកិច្ច(ESG)​គឺជា​ចក្ខុវិស័យ​របស់​យើង​ដែល​បាន​ផ្សាភ្ជាប់​ទៅនឹង​របៀប​ដែល​យើង​ប្រតិបត្តិការ​អាជីវកម្ម​។ កត្តា​ប្រាក់ចំណេញ​មាន​សារៈសំខាន់ប៉ុន្តែ​មិនមែន​មានតែ​កត្តា​នេះ​តែមួយ​មុខ​ទេ​។ កត្តា​ធនធានមនុស្ស និង​ការយក​ចិត្តទុកដាក់​ទៅលើ​ភពផែនដី​រិត​តែ​សំខាន់​។​

ហើយ​នោះ​ហើយ​ជា​មូលហេតុ​ដែល​គំនិត​ផ្តួចផ្តើម ESGរបស់​យើង​គឺ​ផ្តោតលើ​ការបង្កើត​អាជីវកម្ម​ប្រកបដោយ​ចីរភាព​ជាង​មុន និង​ផ្តល់នូវ​អនាគត​រួមគ្នា​កាន់តែ​ប្រសើរដោយ​បង្កើត​ភាពខុសគ្នា​ជា​វិជ្ជមាន​អំពី​ការរស់នៅ​របស់​ប្រជាជន សហគមន៍​និង​ភពផែនដី​របស់​យើង​។​ ចក្ខុ​វិស័យនេះ​បង្កើត​អោយមាន​សសរស្តម្ភ​ធំៗ​ចំនួន​៥​រួមមាន​៖ ពិភពលោក​គ្មាន​សំរាមការផ្តល់​ទឹក​ស្អាត​ត្រលប់​ទៅ​សហគម​ន៏​វិញ ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រីអាកាសធាតុ និង​សុខុមាលភាព​សហគមន៍​»​។​

គួរ​បញ្ជាក់ថា​ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះក្រុមហ៊ុន​បាន​ពង្រីក​ភាពជា​ដៃគូ​របស់ខ្លួន​ជាមួយ​មូលនិធិ Planet Waterដែល​រហូតមក​ដល់ពេលនេះ​ក្រុមហ៊ុន​បាន​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត AquaTowers ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក​AquaSan ចំនួន៣១​កន្លែង​សម្រាប់​ប្រជាជន​៥៥.០០០​នាក់​ក្នុង​សហគមន៍​ជនបទ​ដាច់ស្រយាល​និង​ខ្វះខាត​ទឹក​ក្នុង​ខេត្ត​ចំនួន​១៦​។​ នៅ​ឆ្នាំនេះក្រុមហ៊ុន​រំពឹងថា​នឹង​ដំឡើង​ប៉ម​ចម្រោះ​ទឹក​និង​ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក​ចំនួន​៩​ទៀត​នៅ​តំបន់​ដែល​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​។​

ជាមួយនឹង​ការដំឡើង​បន្ថែម​ទាំងនេះ នឹង​បម្រើ​ជា​ប្រ​យោ​ជ​ន៏​ដល់​សហគមន៍​នានា​នៅ​ទូទាំង២៥​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣១ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៤២ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៤៥ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម