ព័ត៌មានជាតិ
សមាគមមួយ គាំទ្រក្រសួងអប់រំប្រគល់សិទ្ធិឲ្យសាលារៀបចំការប្រឡងបាក់ឌុប ដោយខ្លួនឯង
ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានគាំទ្រ ក្រសួងអប់រំយុវជន និងកីឡាទាំងស្រុងដែលបានប្រគល់សិទ្ធិ និងការទទួលខុសត្រូវឲ្យសាលានីមួយៗ រៀបចំដំណើរការប្រឡងបាក់ឌុប ដោយខ្លួនឯង។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍ នៅរសៀលថ្ងៃទី១០ធ្នូនេះថា «យើងសូមឯកភាព១០០ភាគរយ ដែលក្រសួងបានឲ្យសាលានីមួយៗ រៀបចំប្រឡងបាក់ឌុបដោយខ្លួនឯង។ យើងថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដែលបានចាប់អារម្មណ៍ និងតែងតែខ្វាយខ្វល់លើសំណើររបស់សមាគមគ្រឹះស្ថានឧត្តមសិក្ សាដែលជាកូនចៅរបស់ឯកឧត្តមផ្ទាល់»។
កាលពីម្សិលម៉ិញសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានដាក់សំណើរមួយជួនទៅរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឲ្យក្រសួងអប់រំរក្សាការប្រឡងបាក់ឌុបនៅថ្ងៃទី២១និង២២ធ្នូដដែល។ ប៉ុន្តែក្នុងករណីប្រឡងមិនបានតាមកាលបិច្ឆេទទេស្នើសុំឲ្យជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមថ្នាក់ទី១២ដើម្បីកំនត់ជាប់ឬធ្លាក់តែម្តង។

យោងតាមលិខិតរបស់លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានៅថ្ងៃទី១០ធ្នូនេះបានឲ្យដឹងថាបន្ទាប់ពីទទួលបានគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។
ជាមួយគ្នានេះដែរ ក្រសួងអប់រំនឹងប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សា ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។
ក្រសួងបានណែនាំថាគ្រឹះស្ថានសិក្សានីមួយៗត្រូវសហការជាមួយអាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់និងប្រើប្រាស់បុគ្គលិកអប់រំក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនធ្វើជាគណៈកម្មការមេប្រយោគប្រឡងនៅគ្រប់ដំណាក់កាល។
លើសពីនេះទៀត ក្រសួងអប់រំ នឹងទទួលស្គាល់លទ្ធផល នៃការប្រឡងតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋាន សម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

យ៉ាងណាក៏ដោយក្រសួងអប់រំ បានស្នើសុំឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មេត្តាសម្របសម្រួលផ្ទៃក្នុង និងផ្តល់ព័ត៌មានត្រឡប់អំពីគ្រឹះស្ថានសិក្សាឯកជន ដែលមិនមានលទ្ធភាពរៀបចំការប្រឡង ដោយខ្លួនឯងមកក្រសួងវិញ ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីធ្វើការពិនិត្យ និងសម្រេច។
គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះក្រសួងអប់រំបានលើកពេលទៅប្រឡងពីថ្ងៃទី២១ និង២២ធ្នូទៅថ្ងៃទី១១ខែមករាឆ្នាំ២០២១ វិញ ដោយព្រឹត្តិការណ៦សហគមន៍២៨វិច្ឆិកា៕
សំអឿន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


