Connect with us

ព័ត៌មានជាតិ

ក្រុមបាតុករ អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ ៤​នាក់​មាន​ផ្ទុក​កូ​វីដ​-១៩ អាជ្ញាធរ​ឲ្យ​អ្នកពាក់ព័ន្ធ​ធ្វើ​ចត្តាឡីស័ក​៧​ថ្ងៃ

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​TYDA នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បាន​ធ្វើ​តេស្ត​យក​សំណាក រក​មេរោគ​កូ​វីដ​-១៩​លើ​ក្រុមបាតុករ អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ ចំនួន​២៦៣​នាក់ ហើយ​ជា​លទ្ធផល គិត​ត្រឹម​ម៉ោង​០៦និង៥០​នាទី នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ មាន​ចំនួន​០៤​នាក់ ត្រូវ​បាន​រក​ឃើញថា​​ មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩​វិជ្ជមាន។​ ប៉ុន្តែ​ពួកគាត់​ទាំងអស់គ្នា​ពុំ​ទាន់​យក​សំណាក​អស់​គ្រប់គ្នា​ទេ​។​ ដូច្នេះ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ក្រុមបាតុករ​ទាំងអស់​ដែលជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក វិជ្ជមាន​កូ​វីដ​-១៩​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​០៧​ថ្ងៃ ដោយ​គោរព​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​តាម​វិធាន​សុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន អ្នកសារព័ត៌មាន ជាតិ​-​អន្តរជាតិ​ទាំងអស់​ឱ្យបាន​ជ្រាប​ថា នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២២​ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​TYDA​បានធ្វើ​តេស្ត​យក​សំណាក ដើម្បី​ស្វែងរក​មេរោគ​កូ​វីដ​-១៩​លើ​ក្រុមបាតុករ អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏ ចំនួន​២៦៣​នាក់​។ ជា​លទ្ធផល គិត​ត្រឹម​ម៉ោង​០៦និង៥០​នាទី នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ មាន​ចំនួន​០៤​នាក់ ត្រូវបាន​រកឃើញថា​មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩​វិជ្ជមាន ដោយ​ពុំទាន់​យក​សំណាក​អស់​គ្រប់គ្នា​ទេ​។

​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ​ក្រុមបាតុករ​ទាំងអស់​ដែលជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក វិជ្ជមាន​កូ​វីដ​-១៩​ត្រូវធ្វើ​ចត្តា​ឡី​ស័ក​រយៈពេល​០៧​ថ្ងៃ ដោយ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​តាម​វិធាន​សុខាភិបាល​។ បន្ទាប់ពី​ការធ្វើ​ចត្តា​ឡី​ស័ក​ចប់​ត្រូវ​យក​សំណាក​នៅតាម​កន្លែង​ដែល​បានកំណត់ និង​រាយការណ៍​អំពី​លទ្ធផល​មក​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សុខាភិបាល​ជា​កំហិត​។

ទន្ទឹម​នឹង​នេះ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ស្នើ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ជាមួយ​ក្រុមបាតុករ​ព្រមទាំង​បងប្អូន​បាតុករ​ដែល​មិនទាន់បាន​យក​សំណាក​វិភាគ​មេរោគ​កូ​វីដ​-១៩ ត្រូវ​ទៅធ្វើ​តេស្ត រក​មេរោគ​តាម​កន្លែង​កំណត់​នៅ​រាជធានី​ភ្នំពេញ​។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ សូម​សាធារណជន អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​បងប្អូន បាតុករ​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៧ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម