សេចក្ដីជូនដំណឹង
ទទួលយកបទពិសោធន៍ដ៏រីករាយក្នុងពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍
ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជន និងសមាជិកទាំងអស់អបអរពិធីបុណ្យសែនព្រះខែដែលជាពេលវេលាជួបជុំដ៏មានសុភមង្គល និងភាពសប្បាយរីករាយចាប់ពីថ្ងៃទី៦ ខែកញ្ញា ដែលមានតុបតែងលម្អដ៏ប្រណីតជាមួយចង្កៀងគោម រូបតុក្កតាទន្សាយ និងរូបផ្កាឈូកយ៉ាងស្រស់ស្អាត។ លើសពីនេះ ពួកគេក៏អាចរីករាយជាមួយការផ្តល់ជូនជាច្រើនផងដែរដូចជា នំសែនព្រះខែរសជាតិបែបខ្មែរ អាហារឈុតសុភមង្គល កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព ការសម្តែងសិល្បៈ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប។

សម្រាប់អ្នកដែលចង់ស្វែងរកនំសែនព្រះខែ ណាហ្គាវើលដ៍មានផ្តល់ជូនរសជាតិបែបខ្មែរ ២ យ៉ាង គឺស្នូលស្លឹកតើយដ៏ក្រអូបឈ្ងុយលាយជាមួយដូងដែលនាំចូលពីខេត្តកំពត និងស្នូលគ្រាប់ស្វាយចន្ទីដែលមានជាតិគ្រីមដ៏ឈ្ងុយមកពីខេត្តកំពង់ធំលាយជាមួយគ្រាប់ផ្លែឈើ និងសាច់ជ្រូក។ បន្ថែមទៅលើនំសែនព្រះខែដែលត្រូវបានច្នៃថ្មីៗទាំងនេះ ណាហ្គាវើលដ៍ក៏មានលក់នំសែនព្រះខែជាច្រើនទៀតផងដែរដូចជា ស្នូលគ្រាប់ឈូកស ស្លឹកតើយ សណ្តែកខ្មៅ និងសណ្តែកក្រហមលាយជាមួយសម្បកក្រូចផងដែរ។ ត្រូវបានច្នៃដោយប្រើគ្រឿងផ្សំគុណភាពខ្ពស់ដាក់ក្នុងប្រអប់ដ៏ប្រណីតដែលអាចយកទៅកែច្នៃឡើងវិញ នំសែនព្រះខែទាំងនេះគឺជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារដែលមានតម្លៃចាប់ពី ៥២.០០០៛ ក្នុងមួយដុំ ឬ ១៨៨.០០០៛ ក្នុងមួយប្រអប់ដែលមាននំ ៤ ដុំ និងមានលក់នៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Lobby Lounge និង Food Pavilion ។

សម្រាប់ការជួបជុំទទួលទានដ៏សប្បាយរីករាយ អតិថិជន និងសមាជិកទាំងអស់អាចអញ្ជើញទៅភោជនីយដ្ឋាន Hall of Golden Chimes ដែលមានត្រីតុកកែខបែបស៊ីឈួន បង្កងទន្លេមេគង្គបំពងស្រួយ ឈ្លើងសមុទ្រខជាមួយផ្សិត សាច់គោចំឡក សាច់ស្មាចៀមខ និងសាច់មាន់ចម្អិនបែបចិនកាតាំង។ ភោជនីយដ្ឋាន Fortune Palace មានបម្រើជូននូវស៊ុបសាច់ជ្រូក បង្គាលាយបឺរខ្ទឹមស ត្រីទឹកកកឆា ននោងខ និងមាន់ខ្វៃទឹកឃ្មុំ។ អាហារឈុតសុភមង្គលពេលថ្ងៃត្រង់ និងល្ងាចទាំងនេះ មានតម្លៃចាប់ពី ១.៧៩២.០០០៛ រហូតដល់ ២.១១២.០០០៛ ។ ទំនាក់ទំនងកក់តុទុកជាមុនតាមរយៈ +៨៥៥ ២៣ ២៦៣ ០៣១ ឬ [email protected] ។

រដូវកាលពិសេសនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនកញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ ផងដែរដែលកញ្ចប់សេវាកម្មស្ក្រាប់ស្បែក និងម៉ាស្សា មានរយៈពេល ១២០ នាទី ខណៈកញ្ចប់សេវាកម្មតុបតែងសក់ និងក្រចកតម្លៃ ២៧២.០០០៛ ។ កញ្ចប់សេវាកម្មទាំងពីរមានផ្តល់ជូននៅមណ្ឌលស្ប៉ា The Spa at NagaWorld និង The Elixir of Life ។ ទំនាក់ទំនងកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ២២៨ ៨៥២ ឬ +៨៥៥ ១៦ ២២៨ ៨៥២ ។
ការសម្តែងសិល្បៈដ៏រស់រវើក ក៏មានផ្តល់ជូនដើម្បីធ្វើឱ្យឱកាសដ៏ពិសេសនេះកាន់តែសប្បាយរីករាយផងដែរ។ ភ្ញៀវអាចទស្សនាក្បាច់រាំដ៏អស្ចារ្យរបស់ក្រុម New-Gen និងទស្សនាការលេងពិណបុរាណចិនរបស់កញ្ញា Sugar ។ ការសម្តែងទាំងនេះផ្តល់ជូនរៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យវេលាម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីដើម្បីផ្តល់ការកម្សាន្តសម្រាប់គ្រប់វ័យ។

ការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍ក្នុងការផ្តល់សេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អប្រសើរផ្សារភ្ជាប់ជាមួយវប្បធម៌ នឹងផ្តល់ជូនឱ្យភ្ញៀវនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ រាប់ចាប់ពីការតុបតែងលម្អដ៏ប្រណីតរហូតដល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់សុទ្ធតែត្រូវបានច្នៃដោយរួមបញ្ចូលជាមួយអត្ថន័យនៃវប្បធម៌ខ្មែរទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


