កីឡា
រដូវកាលថ្មី កីឡដ្ឋានកំពង់ស្ពឺ កើនឡើងអ្នកគាំទ្រគួរឲ្យកត់សំគាល់
កីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលបានអ្នកគាំទ្រចូលទស្សនាផ្ទាល់ជិត ៣០០០នាក់សម្រាប់ការប្រកួតលើកទី១នៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាលថ្មី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៥។

ម្ចាស់ផ្ទះ ណាហ្គាវើលដ៍ បានបញ្ចប់ ៩០នាទី ដោយលទ្ធផលស្មើ ១-១ ជាមួយក្រុមភ្ញៀវ កងយោធពលខេមរភូមិន្ទ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន ២៨០៥ នាក់ដែលនេះជាចំនួនច្រើន បើប្រៀបធៀបនឹងការប្រកួតកាលពីរដូវកាលមុនៗ។

អ្នកគាំទ្របានដឹងហើយថា កីឡដ្ឋានខេត្តស្វាយរៀង ភ្នំពេញក្រោន វិសាខា អង្គរថាយហ្គឺរ និងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកគាំទ្រច្រើនចូលទស្សនាផ្ទាល់។ កីឡដ្ឋានដែលខ្សត់អ្នកគាំទ្រមានដូចជា កីឡដ្ឋានរបស់គិរីវង់សុខសែនជ័យ និងកីឡដ្ឋានរបស់ ណាហ្គាវើលដ៍ជាដើម។ ទោះបីជាយ៉ាងណា រដូវកាលថ្មី ចាប់ផ្តើមឃើញកីឡដ្ឋានខេត្តកំពង់ស្ពឺមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនគួរឲ្យកត់សំគាល់ដែលជាសញ្ញាល្អសម្រាប់ខេត្តមួយនេះ។

សម្រាប់ការប្រកួតសប្តាហ៍ទី២ រវាង ម្ចាស់ផ្ទះ បឹងកេត និង ភ្នំពេញក្រោន ជាជំនួប The Cambodian Classic Match នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃអាទិត្យ ទី១៧ ខែសីហា មានអ្នកគាំទ្រច្រើនជាងគេគឺចំនួន ៣៥៤៤នាក់។ បន្ទាប់មក កីឡដ្ឋានខេត្តកំពង់ស្ពឺ ២៨០៥នាក់ ដែល ណាហ្គាវើលដ៍ ស្មើ កងយោធពលខេមរភូមិន្ទ ១-១, នៅកីឡដ្ឋានព្រីនស៍ដែល វិសាខា ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុក ៣-២ មានអ្នកគាំទ្រ ២៦៥៩នាក់ និងព្រះខ័នរាជស្វាយរៀង ឈ្នះ អង្គរថាយហ្គឺរ ៣-០ នៅកីឡដ្ឋាន Akihiro Kato មានអ្នកគាំទ្រ ២០៩៨នាក់។
ចំពោះការប្រកួតសប្តាហ៍ទី១ដែលមាន ៥ គូគឺសុទ្ធតែមានអ្នកគាំទ្រក្រោម ២០០០នាក់៕


អត្ថបទ៖ វីរបុត្រ
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


