Connect with us

ព័ត៌មានជាតិ

មុនពេល​ទិញ​ផ្ទះគួរ​មើលចំណុច​អ្វីខ្លះ​ ចៀស​វាង​ហានិភ័យពេលក្រោយ​

បានផុស

នៅ

មុនពេលសម្រេចចិត្តទិញផ្ទះបង់រំលស់ ឬដំណាក់កាលមិនទាន់បង់ផ្ដាច់ នៅក្នុងបុរី ឬក្រុមហ៊ុនណាមួយ អ្នកត្រូវសិក្សាលើចំណុចសំខាន់មួយចំនួន ដើម្បីចៀសវាងកុំ​ឱ្យមាន​បញ្ហា​ក្រោយពេលធ្វើកិច្ចសន្យាទិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុ បានប្រាប់ថា អ្នកទិញអាចមើលទៅលើ ​សក្ដានុពលរបស់ម្ចាស់​គម្រោង ព្រោះការប្រើប្រាស់ និងការអាស្រ័យផលទៅលើផ្ទះ ឬដីបច្ចុប្បន្នគេនិយាយអំពី មុខមាត់ ឬកេរ្តិ៍ឈ្មោះរបស់ម្ចាស់គម្រោង មានភាពប្រាដកប្រជានៅក្នុងកិច្ចសន្យាទិញ-លក់។

ចំណុចមួយទៀត គឺមើលទៅលើប្រវត្តិរបស់ម្ចាស់គម្រោង ថាតើពួកគាត់ជាមនុស្សយ៉ាងម៉េច ជោគជ័យច្រើនគម្រោងទេ ពីព្រោះយើងអ្នកទិញក៏ត្រូវយល់ដែរ ពេលខ្លះមិនទាន់បានឯកសារ ឬប្លង់ មិនមែនមកពីម្ចាស់គម្រោងទាំងអស់ទេ ខណៈដែលការរត់ប្លង់ក៏ចំណាយពេលដល់ឆ្នាំដែរ ហើយចង់ទាមទារលឿនក៏មិនបានដែរ។

លោក ច្រឹក សុខនីម “ដំណើការធ្វើប្លង់ទន់នៅក្នុងប្រទេសយើង យ៉ាងហោចណាស់រយៈពេល ៦ ខែ ហើយចេញទៅប្លង់រឹងទៀតឡើង ១០ ខែបាត់ ហើយចេញជាប្លង់រឹងបំបែកក្បាលដី ឡើងជាង ១ ឆ្នាំកន្លះ ដូច្នេះទាល់តែយើងយល់ថា ប្រវត្តិដីដែលម្ចាស់គម្រោងធ្វើជាប្រភេទប្លង់ទន់ប្លង់រឹង”។

បើតាមអ្នកជំនាញអចលនវត្ថុវរូបនេះ ក្រៅពីនេះ យើងអាចសិក្សាទៅលើដៃគូសហការរបស់ម្ចាស់គម្រោង ថាតើពួកគាត់ មានការប្ដេជ្ញាចិត្តខ្ពស់ទេ ក្នុងការសាង់សង់គម្រោងនីមួយៗ ហើយប្រសិនបើពួកគាត់មិនប្ដេជ្ញាចិត្តខ្ពស់ទេ ភាពប្រឈមនឹងកើតឡើងម្ដងហើយម្ដងទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម