សេចក្ដីជូនដំណឹង
តំបន់ជ្រៃធំទាក់ទាញវិនិយោគថ្មី ជាមួយគម្រោងបុរី អឹមអិល គ្លូរី
កណ្តាល — តំបន់ជ្រៃធំ ស្ថិតនៅជិតច្រកទ្វារអន្តរជាតិកម្ពុជា–វៀតណាម កំពុងក្លាយជាតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងផ្នែកប្រជាសាស្ត្រ និងលំហូរពាណិជ្ជកម្ម។ ក្នុងបរិបទនេះ អ្នកអភិវឌ្ឍន៍ជាកូនខ្មែរ បាននឹងកំពុងរៀបចំអភិវឌ្ឍន៍គម្រោងបុរីថ្មីមួយ មានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM) ដែលផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានចម្រុះ មានតម្លៃសមរម្យ ស្របតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចតំបន់។

គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងថ្មីទី៨ របស់ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក (ML Mongkul Realty Co., Ltd.) ដែលមានទស្សនវិស័យច្បាស់លាស់ និងទុនវិនិយោគរឹងមាំ។
ទោះបីជាស្ថានភាពទីផ្សារបុរីនៅរាជធានីភ្នំពេញមិនសូវអំណោយផលក៏ដោយ ក្រុមហ៊ុននៅតែសម្រេចបន្តវិនិយោគទុនជាច្រើនលានដុល្លារ នៅតំបន់ជ្រៃធំ បន្ទាប់ពីការសិក្សាលម្អិតអំពីទីផ្សារ លក្ខខណ្ឌ និងសក្តានុពលអភិវឌ្ឍន៍។
គម្រោងនេះ នឹង បើកលក់ជាផ្លូវការ ចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៦ តទៅ។ ជាពិសេស គម្រោង អឹមអិល គ្លូរី ជ្រៃធំ ត្រូវបានចាត់ទុកថា ជាគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបស្ថាបត្យកម្មទំនើបទាន់សម័យដំបូងគេ នៅក្នុងទឹកដីក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានឆ្លងកាត់ការសិក្សាពីតម្រូវការអតិថិជន ទីផ្សារបច្ចុប្បន្ន និងទិសដៅអនាគត។

ទីតាំងគម្រោង ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ 21A ភូមិកំពុងថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដែលមានសក្តានុពលខ្ពស់ក្នុងការតភ្ជាប់ពាណិជ្ជកម្ម និងការរស់នៅ។
🔗 ទីតាំងគម្រោង៖ https://maps.app.goo.gl/dKEYtnXxVnSx71247?g_st=ipc
ដោយផ្អែកលើតម្រូវការអតិថិជន គម្រោងបានរៀបចំជម្រើសម៉ូដផ្ទះប្រណីត និងទំនើបទាន់សម័យ ចំនួន ២ ប្រភេទ គឺ អិលវីឡា (L Villa) និង អឹមវីឡា (M Villa)។ លក្ខណៈពិសេសរបស់គម្រោង រួមមានទីតាំងសក្តានុពលខ្ពស់ ម៉ូដផ្ទះថ្មីសម្រាប់ឆ្នាំ២០២៦ ការរស់នៅផ្សាភ្ជាប់ជាមួយធម្មជាតិ និងបទពិសោធន៍រស់នៅថ្មីកាន់តែមានគុណភាព។
គម្រោង អឹមអិល គ្លូរី ជ្រៃធំ មានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវ និងផ្តោតលើគុណភាព សោភណ្ឌភាព និងស្តង់ដារបច្ចេកទេស ដោយរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ផ្លូវធំទូលាយ សួនបៃតង ដើមឈើ កន្លែងក្មេងលេង ក្លឹបហាត់ប្រាណ និងទេសភាពស្រស់ត្រកាលនៃដងទន្លេបាសាក់ ដែលជួយបង្កើនភាពផាសុកភាព និងសុខដុមរមនារបស់អ្នករស់នៅ។

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្មតាំងពីឆ្នាំ២០១៨ ហើយមិនត្រឹមតែផ្តោតលើអាជីវកម្មបុរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងគុណភាពយូរអង្វែង ស្របតាមគោលនយោបាយអភិវឌ្ឍលំនៅឋានជាតិ។
បច្ចុប្បន្ន ក្រុមហ៊ុនមានការិយាល័យកណ្តាល ស្ថិតនៅផ្លូវលេខ ១១៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងបុរីធំៗចំនួន ៨ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តសំខាន់ៗ រួមទាំងគម្រោងថ្មី អឹមអិល គ្លូរី ជ្រៃធំ ដែលត្រូវបានរំពឹងថា នឹងក្លាយជាគម្រោងស្នូលមួយ ក្នុងការលើកកម្ពស់ការរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជ្រៃធំ នាពេលអនាគត។
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទំនាក់ទំនងតាមរយៈ៖
Website: http://MLmongkulRealty.com
Facebook: https://www.facebook.com/mlmongkulrealty
Telegram: https://t.me/mlmongkulrealty
TikTok: https://www.tiktok.com/@ml_mongkul_realty

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


