សេដ្ឋកិច្ច
NBC៖ វិស័យអចលនទ្រព្យបន្តកំណើនយឺតក្នុងឆ្នាំ២០២៥
វិស័យអចលនទ្រព្យត្រូវបានប៉ាន់ស្មានថា បន្តមានកំណើនយឺត នៅក្នុងឆ្នាំ ២០២៥ ត្រឹម ០,៥% ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៤ ដែលរួមចំណែកគាំទ្រដោយការកើនឡើងសកម្មភាពលក់ផ្ទះ និងការផ្គត់ផ្គង់ខុដូដែលមានតម្លៃសមរម្យក្នុងទីផ្សារ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខណៈថ្លៃអចលនទ្រព្យមានការថយមថយ។

យោងតាមរបាយការណ៍របស់ធនាគារជាតិ ការលក់ផ្ទះ បានកើនឡើង ៣០,៥% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយតម្រូវការអចលនទ្រព្យ ដែលមានតម្លៃសមរម្យ និងភាពងាយស្រួលជាងមុនក្នុងការកក់ប្រាក់ដំបូង ខណៈការលក់ ខុនដូថយចុះ ១៩,៦%។
សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) បានថយចុះជាមធ្យម ៣,៤% ដែលក្នុងនោះនៅរាជធានីភ្នំពេញបានថយចុះ ៣,៦% និងនៅតាមបណ្ដាខេត្តថយចុះ ១,៩%។ ឥណទានពីប្រព័ន្ធធនាគារសម្រាប់ទិញលំនៅឋានជាកម្មសិទ្ធផ្ទាល់ខ្លួន ត្រូវបានប៉ាន់ស្មានថាធ្លាក់ចុះមកត្រឹម ៩%។
លោកបណ្ឌិត គីម ហ៊ាង នាយកប្រតិបត្តិ KW Cambodia បានឱ្យដឹងថា កាលពីដើមឆ្នាំ ២០២៥ ការលក់ចេញបុរី ខុនដូ មានកំណើន ប៉ុន្តែនៅពេលដែលផ្ទុះសង្គ្រាម កម្ពុជា-ថៃ ការលក់ហាក់មានភាពតឹងតែង។

លោកបណ្ឌិត គីម ហ៊ាង បន្ថែមថា៖ «វិបត្តិអចលនទ្រព្យកម្ពុជា បានកើតឡើង តាំងពីផ្ទុះកូវីដ-១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយនៅដើមឆ្នាំ ២០២៥ ឃើញឡើងវិញ ដល់ចាប់ពីខែ ៦ មក វាចាប់ផ្ដើមត្រឡប់ទៅដូច ឆ្នាំ ២០២៣ ឬ២០២៤ បើថាធ្លាក់គឺវាមិនធ្លាក់ទេ គ្រាន់តែវាមិនឡើងវិញ ហើយការទិញ-លក់មានភាពតឹងតែង»។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong មានប្រសាសន៍ថា ស្ថានភាពអចលនទ្រព្យមានកំណើនយឺត ប៉ុន្តែចេះតែដំណើរការបន្តិចម្ដងៗ ខណៈស្ថានភាពនៃការប្រឈមវិបត្តិសាកល និងតំបន់នឹងបន្តនៅក្នុងឆ្នាំ ២០២៦។
លោកស្រី គឹម គិនកេសា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia មានប្រសាសន៍ថា ផ្នែកទីផ្សារលំនៅឋាន និងដីធ្លី ការផ្គត់ផ្គង់នៅមានច្រើនទាំងបុរី និងខុដូ ដែលមិនទាន់លក់អស់ តម្លៃនៅបន្តទាបនៅឡើយ ហើយម្ចាស់គម្រោងគាត់នៅបន្តលក្ខខណ្ឌបង់រំលោះ ឬក៏ប្រមូសិនផ្សេងៗ។ គម្រោងបើកលក់ថ្មីយឺតជាងមុន វាធ្វើឱ្យទីផ្សារចាប់ផ្ដើមទិញយកគម្រោងដែលនៅសល់ចាស់ៗ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


