ព័ត៌មានជាតិ
រកឃើញក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៏១៦នាក់ទៀតវិជ្ជមានកូវីដ-១៩
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរកឃើញក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ចំនួន១៦នាក់ទៀតមានផ្ទុកមេរោគកូវីដ-១៩ ក្រោយយកសំណាកជាលើកទី២។
បើតាមលោក បណ្ឌិត ងី មានហង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះកាលពីយប់ថ្ងៃទី១៦កុម្ភៈថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុម គ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន១៦៣នាក់ ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាកចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សរុបចំនួន៨៧៩នាក់។

លោកបណ្ឌិតបានបន្តថា ជាលទ្ធផលគិតត្រឹមម៉ោង១៧និង០០នាទីនៅល្ងាចថ្ងៃដដែលនេះ មានមនុស្សចំនួន១៦នាក់ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ។ លោកបណ្ឌិតបានបន្តទៀតថា មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៦នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានប្រកាសរកឃើញក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៍ឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុងជាលើកដំបូងកាលពីថ្ងៃទី០៤ កុម្ភៈឆ្នាំ២០២២ទៅលើស្ត្រីមានផ្ទៃពោះម្នាក់ក្រោយពីស្ត្រីនោះទៅពិនិត្យផ្ទៃពោះកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ។
ក្រោយមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានបន្តរកឃើញក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៍ឆ្លងជំងឺកូវីដ១៩ចំនួន៣៣នាក់បន្ថែមទៀត ក្នុងនោះ០៤នាក់រកឃើញនៅថ្ងៃទី០៥កុម្ភៈ
និង២៩នាក់រកឃើញនៅថ្ងៃទី០៦កុម្ភៈឆ្នាំ២០២២៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


