ព័ត៌មានជាតិ
លោកយាយ ដួង តារា ណុបណែម សម្រេចបំណងចុងក្រោយនៃជីវិត
ភ្នំពេញ ៖ នេះពិតជាដំណឹងដ៏សែនរំភើបនិងរីករាយខ្លាំង ខណៈដែលបំណងប្រាថ្នាចុងក្រោយរបស់លោកយាយដួង តារា ណុបណែម បានសម្រេចដូចសេចក្តីដែលលោកយាយបានប្រាថ្នាហើយ។ នេះបើតាមការឲ្យដឹងពីក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា។

សម្រាប់បំណងចុងក្រោយនៃជីវិតរបស់លោកយាយ ដួង តារា ណុបណែម នោះគឺលោកយាយទទួលបានអំណោយមហាសប្បុរសនូវផ្ទះមួយខ្នងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ប្រភពបានឲ្យដឹងថា ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេពេលនេះមានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺបានប្រគល់ជូនលោកយាយជាផ្លូវការកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ។ ទឹកចិត្តនិងបេះដូងដ៏មហាសប្បុរសរបស់សម្ដេចទាំងទ្វេលោកបានសាងសង់ផ្ទះថ្ម ប្រក់ហ្វីប្រូស៊ីម៉ងត៍ ដែលមានទំហំ ៥×១០ម៉ែត្រមានបន្ទប់សម្រាកផ្ទះបាយនិងសំយ៉ាប់ផ្ទះសម្រាប់លោកយាយអង្គុយ លេងទៀតផង។

សូមបញ្ជាក់ដែរថា លោកយាយដួង តារា ណុបណែម គឺជាអតីតតារាភាពយន្តខ្មែរប្រាំជំនាន់និងជាភរិយាទី១ របស់តារាភាពយន្តជើងចាស់លោក ណុប ណែម។ លោកយាយកន្លងមកបានជួបនូវជីវភាពដ៏លំបាកនិងរស់នៅយ៉ាងឯកាក្រោយពីលោកយាយធ្លាក់ខ្លួនឈឺនិងបាត់បង់កូនស្រីដែលជាទីពឹងរបស់លោកយាយ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


