Connect with us

ព័ត៌មានជាតិ

តោះ​! លេង​ចោល​ឈូង​ចូល​ឆ្នាំថ្មី និង​ឈ្នះ​រង្វាន់​ជាមួយ CamID/eMoney

បានផុស

នៅ

ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែលជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំ​បំផុត​របស់​កម្ពុជា ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​បង្កើត​យុទ្ធនាការ​ដ៏​គួរឱ្យ​រំភើប​មួយ «​លេង​ចោល​ឈូង​ផ្សងសំណាង​» ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​កម្មវិធី CamID/eMoney ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ។

យុទ្ធនា​ការដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១០ ខែមេសា និង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ ផ្ដល់​រង្វាន់​ជាច្រើន ដូចជា ខ្សែ​កមាស​, ទូរ​សព្ទ iPhone 13 Pro, iPhone 12 កុំព្យូទ័រ​យួរដៃ Lenovo នាឡិកា Apple Watch, ទិន្នន័យ​ប្រើ​អ៊ីនធឺណិត កាត​ទូរ​សព្ទ ទឹកប្រាក់​សម្រាប់​ការហៅ​ទូរ​សព្ទ​ក្នុង​ប្រព័ន្ធ និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត ។

ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់ អ្វីដែល​លោកអ្នក​គួរ​ធ្វើ គឺ​គ្រាន់តែ​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ​ខ្មែរ

«​ចោល​ឈូង​» នៅលើ​កម្មវិធី CamID/eMoney ហើយ​”​ប្រសិនបើ​អ្នក​បញ្ចូល​លុយ​ទូរ​សព្ទ​កាន់តែច្រើន អ្នកនឹង​មានឱកាស​ឈ្នះ​រង្វាន់​កាន់តែច្រើន ។​”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតិថិជន​មិត្ត​ហ្វូ​ន​គ្រប់រូប​អាច​លេងល្បែង​ចោល​ឈូង​បាន​ម្ដង​ដោយ​ឥតគិតថ្លៃ​រៀងរាល់ថ្ងៃ ហើយ​ដើម្បី​លេង​បាន​ច្រើនដង​ជាង​នេះ អ្នក​គ្រាន់តែ​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរ​សព្ទ​ដោយ​ប្រើ​កាត​កោស មិត្ត​ហ្វូ​ន ឬ​បញ្ចូល​ទឹកប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល ក្នុង​ទឹកប្រាក់​ចាប់ពី ៥០០០​រៀល (១,២៥​ដុល្លារ​)​ឡើងទៅ ។ តម្លៃ​នៃ​កាត​កោស​កំណត់​ចំនួន​ដង​ដែល​អ្នក​អាច​លេងល្បែង​ចោល​ឈូង​បាន ហើយ​អ្នកលេង នឹង​ឈ្នះ​១០០%។

យោងតាម​មិត្ត​ហ្វូ​ន គោល​គំនិត​នៃ​ហ្គេម​ឌីជីថល​នេះ គឺ​រួមបញ្ចូល​គ្នា​រវាង​ល្បែង​ប្រជាប្រិយ​ចោល​ឈូង ជាមួយនឹង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ដូច្នេះ អ្នក​គ្រប់គ្នា​អាច​លេង​បាន​នៅលើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​ឌីជីថល ។

ហ្គេម​ឌីជីថល​នេះ​ក៏​បង្ហាញ​ផងដែរ​ថា ខណៈដែល​ផ្ដោតលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប មិត្ត​ហ្វូ​ន ក៏​ស្រឡាញ់​និង​បញ្ចូល​សោភ័ណភាព​នៃ​វប្បធម៌​ប្រពៃណី​ខ្មែរ​នៅក្នុង​ការងារ​របស់ខ្លួន​ដែរ ។

​មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ធំជាងគេ​បំផុត និង​ផ្ដល់​សេវា​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ៩​លាន​នាក់ នៅ​ទូទាំងប្រទេស ។​

ខណៈដែល​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា មិត្ត​ហ្វូ​ន​តែងតែបាន​រួមចំណែក​ដ​ល់​សង្គម​កម្ពុជា និង​បាន​ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា​នៅ​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណីជាតិ​សំខាន់ៗ​បំផុត ដូចជា បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នេះ​ជាដើម ។​

​តោះ ! រីករាយ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​លេង​ចោល​ឈូង​ដើម្បី​ឈ្នះ​រង្វាន់​ទាំងអស់គ្នា ។

​ប្រសិនបើ​អ្នក​មិនទាន់មាន​កម្មវិធី CamID ទេ សូម​ចូលទៅ​ទាញយក​នៅទីនេះ​៖ https://bit.ly/camidkh ហើយ​ប្រសិនបើ​អ្នក​ចង់​ដោ​ន​ឡូត​កម្មវិធី eMoney សូម​ចូលទៅ ៖ https://goo.gl/p2feMZ (​សម្រាប់ Android), និង​ចូលទៅ ៖ https://goo.gl/RnsZDg សម្រាប់ IOS.

​រីករាយ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣២ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម