Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលកំពុងសិក្សាដាក់ «នគរភ្នំ-ឈើកាច់បាភ្នំ» ជាតំបន់បេតិកភណ្ឌធម្មជាតិវប្បធម៌ប្រវត្តិសាស្រ្ត

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសិក្សាលទ្ធភាពដាក់ «នគរភ្នំ-ឈើកាច់បាភ្នំ» ស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្តដោយសារវាជាទីតាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃ នគរគោកធ្លក ឬ នគរភ្នំ ជាដើមកំណើតទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការសិក្សា កំណត់
និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ កាលពីថ្ងៃទី២០ ខែមេសាថាក្រុមការងារអន្តរក្រសួងស្ថាប័នពាក់ព័ន្ធបានឯកភាពជាគោលការណ៍គាំទ្រការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ
និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ហើយនឹងចុះពិនិត្យសិក្សាចុងក្រោយលើទីតាំងជាក់ស្ដែង និងកំណត់តំបន់គ្រប់គ្រងព្រមទាំងដោះស្រាយផលប៉ះពាល់នានា មុននឹងក្រសួងបរិស្ថាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាលលើការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ។

គួរបញ្ជាក់ថា បាភ្នំ ជារាជធានីចាស់ឈ្មោះថា នគរភ្នំ គឺស្ថិតនៅក្បែរភ្នំ ក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្លាកស្នាមខ្លះៗដូចជា ប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុក ក្បែរជើងភ្នំសំពៅ ក្នុងឃុំជើងភ្នំ។ ភ្នំឈើកាច់ដែលមានចម្ងាយប្រមាណ៧៨គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ និងមានចម្ងាយ៤៥គីឡូម៉ែត្រ ក្រុងព្រៃវែង ជាទីតាំងប្រវត្តិសាស្រ្តមួយនៃនគរគោកធ្លក និងមានប្រវត្តិរឿងជាប្រពៃណីខែ្មរជាច្រើនផងដែរ ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម